កីឡាករ Toni Kroos ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩

//s9.kh1.co/aa/aa2b60c5eb07c9a5023e82c8aef900b71c495aaf.jpeg
កីទ្បា

 ១៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កីឡាករសញ្ជាតិអាឡឺម៉ង Toni Kroos ត្រូវបានតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ។

បរទេស៖ កីឡាករសញ្ជាតិអាឡឺម៉ង Toni Kroos ត្រូវបានអវត្តមានលើទីលានតាំងពីថ្ងៃសុក្រសប្ដាហ៍មុនម្ល៉េះ ដោយសារតែរូបគេបានប៉ះពាល់អ្នកឆ្លងកូវីដ១៩។ ដោយឡែកការធ្វើតេស្ដនៅយប់មិញនេះ ក៏បានបង្ហាញថារូបគេបានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ ធ្វើឲ្យ Kroos មិនអាចជួយក្រុមក្នុងកាលប្រកួតចុងក្រោយជាមួយក្រុម Villarreal បានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Real Madrid  ប៉ះគ្នាជាមួយ Villarreal កាលប្រកួតចុងក្រោយ
Real Madrid  ប៉ះគ្នាជាមួយ Villarreal កាលប្រកួតចុងក្រោយ

យ៉ាងណាមិញក្នុងការប្រកួតមុនជាមួយក្រុម Athletic Bilbao លោក Zidane បានដាក់ខ្សែបម្រើវ័យក្មេងកីឡាករ Federico Valverde ជំនួសកន្លែង Toni Kroos ហើយឃើញថាកីឡាកររូបគេធ្វើបានល្អដោយបានជួយឲ្យក្រុមយកឈ្នះក្នុងលទ្ធផល ០-១ បន្តតាមពីក្រោយក្រុម Atletico Madrid តែ២ពិន្ទុប៉ុណ្ណោះគិតត្រឹមសប្តាហ៍ទី៣៧។ ចំពោះកាលប្រកួតចុងក្រោយគឺត្រូវលេងដំណើរគ្នាប្រសិបបើ At-Madrid ឈ្នះគឺពួកគេនិងលើកពានដោយស្វ័យប្រវត្តិតែម្តងដោយមិនខ្វល់ពីក្រុម Real Madrid នោះទេ៕

Atletico Madrid  ប៉ះគ្នាជាមួយ Real Valladolid កាលប្រកួតចុងក្រោយ
Atletico Madrid  ប៉ះគ្នាជាមួយ Real Valladolid កាលប្រកួតចុងក្រោយ

ប្រភពEurosport

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T