បរទេស៖ យោងតាមអត្ថបទ ដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃការស្រាវជ្រាវបរិស្ថាននិងសុខភាពសាធារណៈ វាធ្វើឱ្យយើងដឹងថា ការយល់ដឹងរបស់យើងអំពីផលប៉ះពាល់លើសុខភាពមនុស្ស ដោយសារតែភាគល្អិតប្លាស្ទិច (microplastics) នៅមានចន្លោះប្រហោងច្រើនណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សអាចប៉ះពាល់ភាគល្អិតប្លាស្ទិចបាន តាមរយៈការបរិភោគអាហារសមុទ្រ សាច់សត្វ ទឹកផឹក និងតាមរយៈខ្យល់ផងដែរ។
យោងតាមលោកស្រី Rachel Adams សាស្រ្តាចារ្យជាន់ខ្ពស់ផ្នែកជីវសាស្រ្តនៅឯសាកលវិទ្យាល័យ Cardiff Metropolitan បាននិយាយថា ការបរិភោគភាគល្អិតប្លាស្ទិចអាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនដូចជា៖
ការរលាក៖ នៅពេលការរលាកកើតឡើង កោសិកាឈាមសរបស់រាងកាយ និងសារធាតុដែលវាផលិតបានការពារយើងពីការឆ្លង។ បែបនេះវាអាចបណ្តាលឱ្យខូចខាតដល់ជាលិកា។
ភាពស៊ាំឆ្លងតបទៅនឹងអ្វីដែល 'ចម្លែក' ដែលចូលមកក្នុងរាងកាយ៖ ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅលើកត្តាទាំងនេះ អាចបណ្តាលឱ្យខូចខាតដល់រាងកាយ។
រាងកាយមនុស្សនឹងក្លាយជាអ្នកផ្ទុកជាតិពុលផ្សេងៗទៀត ដែលចូលក្នុងខ្លួន៖ ភាគល្អិតប្លាស្ទិចជាទូទៅមិនជ្រាបទឹកនោះទេ ហើយវានឹងស្រូបជាតិពុលដែលមិនរលាយនានា ដូចជាបារត សារធាតុពុលសរីរាង្គដូចជាថ្នាំសំលាប់សត្វល្អិត និងសារធាតុគីមីដែលគេហៅថា dioxins។ ដែលសារធាតុទាំងនេះអាចបណ្តាលឱ្យមានជំងឺមហារីក ក៏ដូចជាបញ្ហាបន្តពូជនិងការលូតលាស់ផងដែរ។ ប្រសិនបើភាគល្អិតប្លាស្ទិចទាំងនេះចូលក្នុងខ្លួន ជាតិពុលនឹងអាចកកកុញនៅក្នុងជាលិកាខ្លាញ់បានទៀតផង៕
Join us: https://t.me/khmerload