YG បញ្ជាក់ច្បាស់ៗថា គ្រោងនឹងបង្កើតក្រុមចម្រៀងស្រីថ្មី!

//s9.kh1.co/0b/0b4c771c723f4ad77bcf1e0088cff6a8d398cf66.jpg
យុវវ័យ

 ១៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផលិតកម្មដ៏ធំ នៅក្នុងប្រទេសកូរ៉េ YG Entertainment បានបញ្ជាក់ហើយថា ពួកគេកំពុងតែគ្រោងនឹងបង្កើត ក្រុមតារាចម្រៀងស្រីថ្មី!

កូរ៉េខាងត្បូង ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកជាមួយ Newsen ថា ផលិតកម្ម YG Entertainment បានបញ្ជាក់ គម្រោងដែលពួកគេកំពុងរៀបចំក្រុមចម្រៀងស្រីថ្មី ប៉ុន្តែមិនបានបញ្ជាក់ថា ពេលណាពួកគេនឹងបង្ហាញខ្លួននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
YG Entertainment 
YG Entertainment 

មុននេះបន្តិច គេរាយការណ៍ថាផលិតកម្ម YG Entertainment កំពុងស្ថិតក្នុងដំណាក់កាល រៀបចំផែនការសម្រាប់ក្រុមចម្រៀងស្រីថ្មីរបស់ពួកគេ ខណៈដែលព័ត៌មានលម្អិតមួយចំនួន ត្រូវបានចែករំលែក នៅខាងក្នុងការពិភាក្សា អំពីការបង្កើតក្រុមស្រីថ្មីនេះ។

វាជាការពិត ដែលយើងកំពុងរៀបចំបង្កើត ក្រុមតារាចម្រៀងស្រីថ្មី 

YG Entertainment 
YG Entertainment និងក្រុមស្រីថ្មី
YG Entertainment និងក្រុមស្រីថ្មី

ប្រសិនបើ YG បញ្ចេញក្រុមថ្មី នៅឆ្នាំនេះពិតមែន នោះក្រុមចម្រៀងស្រីថ្មីរបស់ផលិតកម្មនេះ នឹងត្រូវបានបង្កើតឡើងនៅ ៥ ឆ្នាំបន្ទាប់ពីក្រុម BLACKPINK និង ១២ឆ្នាំ បន្ទាប់ពីក្រុម 2NE1

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T