ដំណឹងល្អ! លោក កើត ឆែ៖ រាជធានីភ្នំពេញ សឹងតែគ្មានតំបន់ក្រហមទៀតទេ ចាប់ពីស្អែកនេះតទៅ ដោយសារចំនួនអ្នកឆ្លងកូវីដ១៩ ថយចុះ

//s9.kh1.co/72/72e64f111ad787f25c5eabc52f3fbefa9a89daf6.jpg
សង្គម

 ១៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ដំណឹងល្អ! លោក កើត ឆែ៖ រាជធានីភ្នំពេញ សឹងតែគ្មានតំបន់ក្រហមទៀតទេ ចាប់ពីស្អែកតទៅ ដោយសារអ្នកឆ្លងកូវីដ១៩ថយចុះ

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ លោក កើត ឆែ អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ចាប់ថ្ងៃទី១៩ ស្អែកទៅមុខ តំបន់ក្រហមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សឹងតែលែងមានទៀតហើយ ប្រសិនបើមានគឺនៅតិចតួចបំផុត ព្រោះតែចំនួនអ្នកវិជ្ជមានថ្មី បានថយចុះបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមការបញ្ជាក់របស់លោក កើត ឆែ បានឱ្យដឹងទៀតថា ចំពោះផ្សាររដ្ឋ និង ផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ខាងមុខនេះ ដោយនឹងសម្រេចឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ទំនិញ និង តម្រូវការដែលចាំបាច់តែប៉ុណ្ណោះ ហើយតម្រូវឱ្យគោរពវិធានការសុខាភិបាលជាចាំបាច់។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ២២,៨៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៣៤៣នាក់ និងអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ១៥៦នាក់៕

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T