បើបងប្អូន Manchester ទាំងពីរចង់បាន Kane គឺ Spurs ព្រមលក់ឲ្យតែត្រូវយកកីឡាករពីររូបនេះជាថ្នូរ

//s9.kh1.co/75/759c090bbc2f00e5a144ac8c97efb01d67e4f7ed.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Spurs ចង់បាន Jesus និង Martial ពីបងប្អូន Manchester ទាំងពីរ

អង់គ្លេស៖ បុគ្គលិកផ្នែកទិញដូរកីឡាកររបស់ក្លិបខ្នាយមាន់មាស Tottenham Hotspur គ្រោងនឹងចង់បានខ្សែប្រយុទ្ធ Gabriel Jesus នៃក្លិប Manchester City និង Anthony Martial នៃក្លិប Manchester United ក្នុងករណីដែលក្លិបបងប្អូន Manchester ទាំងពីរចូលខ្លួនដាក់សំណើចង់ទិញយកតារាឆ្នើមរបស់ពួកគឺនោះគឺខ្សែប្រយុទ្ធ Harry Kane

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Gabriel Jesus
ខ្សែប្រយុទ្ធ Gabriel Jesus
ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

Kane ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លិប Spurs នៅរដូវក្ដៅខាងមុខនិងសំណូមពរឲ្យក្លិបលក់រូបគេចេញ បន្ទាប់ពីធ្លាប់និយាយយ៉ាងបើកចំហរថាគេចង់ឈ្នះពានជាមួយក្លិបដែលគេលេង។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane


ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបង្ហាញខ្លួនឲ្យ Spurs បាន៣៣៤ប្រកួត និងរកគ្រាប់បាល់បាន ២២០គ្រាប់ ខណៈដែលក្រុមមួយនេះកំពុងស្ថិតនៅលេខរៀងទី៦ក្នុងតារាង Premier League។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ព័ត៌មាននៃការចាកចេញរបស់ Kane ធ្វើឲ្យក្លិបធំៗផ្សេងទៀតនៅអង់គ្លេសដូចជា Manchester City, Chelsea និង Manchester United សុទ្ធតែប៉ងចង់បានគេទាំងអស់ ប៉ុន្តែ Spurs នឹងលក់ Kane ចេញលុះត្រាណាតែមានប្រាក់ចំនួន ១៥០លានផោន (ស្មើនឹងប្រមាណ២១២.៣លានដុល្លារ) នៅលើតុ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

យោងតាម Daily Mail គឺ Spurs បានត្រៀមចិត្តទុកជាមុនរួចជាស្រេចថា Harry Kane នឹងចាកចេញតាំងពី ប៉ុន្មានសប្តាហ៍មុនមកម៉្លេះ ប៉ុន្តែបើសិន Manchester City និង Manchester United ចង់បានគេមែននោះក្លិបនឹងព្យាយាមចរចាយក Jesus និង Martial មកធ្វើជាផ្នែកមួយនៃការដោះដូរ៕

ខ្សែប្រយុទ្ធ Gabriel Jesus
ខ្សែប្រយុទ្ធ Gabriel Jesus
ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T