អុញ! Apple ជ្រុលដៃបែកធ្លាយរូបភាពកាសជំនាន់ថ្មី ដែលរួមគ្នាផលិតជាមួយនឹងក្រុមហ៊ុន Beats

//s9.kh1.co/53/53cfd6473f7fe720aa2fa801d9103ef13fee422f.jpg
បច្ចេកវិទ្យា

 ១៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ញាក់សាច់ហើយពេលនេះ Apple ពិតជាសហការនឹង Beats ដើម្បីផលិតកាសមែន!! អ្នកគាំទ្រ Beats មានអារម្មណ៏យ៉ាងណាដែរ?!

បរទេស៖ មើលទៅហាក់ដូចជា Apple កំពុងតែចង់ផលិតកាសឥតខ្សែ នៅក្រោមម៉ាក Beats ពិតមែនហើយ។ កាសនេះមានឈ្មោះថា “Beats Studio Buds” ហើយរូបភាព និងវីដេអូរបស់វាត្រូវបានគេប្រទះឃើញនៅក្នុងកំណែបេតា iOS 14.6។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេបសាយ 9to5Mac និង MacRumors បានរាយការណ៍អំពីការអភិវឌ្ឍកាស Beats Studio Buds នេះ។ វីដេអូដែលបានបង្កប់នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.6 បានបង្ហាញពីការដំឡើងកាស និងដំណើរការសាក ដូចនឹងកាស AirPods ដែរ។

កាស Beats Studio Buds មានទំហំតូច ហើយដាក់សាកបាននៅក្នុងស្រោមប្រអប់របស់វា។

ដោយសារតែមានអ្នកខ្លះត្អូញត្អែរថា AirPods Pro ច្រើនតែធ្លាក់ពីត្រចៀក Apple អាចនឹងដាក់ស្លាបស៊ីលីកុន (silicon wingtips) លើកាស Beats Studio Buds ដែលអាចជួយឱ្យពួកវានៅជាប់នឹងត្រចៀកបាន។

កាសនេះអាចនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកដែលមិនចូលចិត្ត AirPods បាន ដោយសារតែកត្តាទម្រង់ ខុសគ្នាពី AirPods។ កាស Beats Studio Buds មើលទៅដូចជាសាកសមនឹងដាក់ក្នុងត្រចៀក ដូចជាកាស Galaxy Buds របស់សាមសុង និង Echo Buds របស់ Amazon​ ជាដើម៕

Join us: https://t.me/khmerload

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T