ករុណា ពេជ្រ បញ្ជាក់ពីស្ថានភាពជំងឺឪពុក នៅពេលផ្ទះថ្មីធ្វើជិតរួចរាល់

//s9.kh1.co/dd/dd326b715104ccdc53b418c08e0df501f19327e5.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងប្រុសនៅផលិតកម្មថោន ករុណា ពេជ្រ និយាយពាក្យក្នុងចិត្តមួយចំនួន ដែលទាក់ទងនឹងស្ថានភាពជំងឺឪពុករបស់ខ្លួន ដែលផ្ទះថ្មីស្ទើរតែរួចរាល់ទៅហើយ។

ភ្នំពេញ៖ ស្របពេលដែលផ្ទះថ្មីធ្វើជិតរួចរាល់ តារាចម្រៀងជើងចាស់ ករុណា ពេជ្រ បាននិយាយពាក្យក្នុងចិត្តមួយចំនួន ដែលទាក់ទងទៅនឹងស្ថានភាពជំងឺឪពុករបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីតារាប្រុសរូបនេះ បានសរសេរជាសារខ្លីដែលបង្ហាញពីអារម្មណ៍ខ្លួនទៅកាន់លោកឪពុករបស់លោកថា៖

ដើម្បី ប៉ា.. កូនម្នាក់នេះនៅតែមិនធ្វើអោយប៉ាអស់សង្ឃឹមទេ ហើយចង់អោយប៉ាបានឃើញថា ដរាបណាប៉ានៅមានដង្ហើម ប៉ានៅតែបើកភ្នែក ទោះបីពេលនេះប៉ាមានជំងឺធ្ងន់ មិនស្គាល់កូនទៅហើយ ក៏កូននៅតែរឹងបុឹង មាំមួន នៅឡើយទេ... សូមប៉ាកុំបារម្ភ
ទោះបីកូវីត ជាកាលះទេសះដ៏សែនលំបាកមួយនេះ ក៏កូននៅតែប្រឹងមិនខ្លាចហត់ដើម្បីសម្រេចបំណងជូនប៉ា គឺ បណ្តាំទីកន្លែង ស្ងប់សុខ នៅស្រុកកំណើតរបស់ប៉ា កូនបានរៀបចំជូនប៉ាហើយ... ផ្ទះដែលសង់សម្រាប់ពេលវេលាចុងក្រោយរបស់ប៉ា និងកូន ក៏បានសាងសង់ចប់រួចរាល់ផងដែរ កូនចង់អោយប៉ាបានឃើញថា ទោះបីប៉ាឈឺធ្ងន់ចំណាយច្រើនក៏កូននៅអាចសម្រេចវាបាន ហើយនឹងទៅទទួលយកប៉ាមករស់នៅជុំគ្នា នាថ្ងៃ ៣០.០៥.២០២១ ខាងមុខនេះហើយ
កូនតែងតែខ្សឹបដាក់ត្រចៀកប៉ារហូតថា សូមអោយប៉ាកុំទៅណាចោលកូន មុនផ្ទះមួយនេះសាងសង់មិនទាន់ហើយ ចាំចូលនៅពីរនាក់ប៉ាសិនណា.. ឥឡូវនេះ ប៉ាពិតជាចាំបានមែន.
បំណងរបស់កូនមួយទៀត ពេលប៉ាបានចូលនៅផ្ទះនេះហើយ កូននឹងបន្តខ្សឹបដាក់ត្រចៀកប៉ាម្តងទៀតថា ទោះបីយ៉ាងណា ប៉ាត្រូវស៊ូរងចាំបន្តទៀតជាមួយកូនរហូតដល់ចប់កូវីតទាំងស្រុងក្នុងប្រទេសកម្ពុជាយើង ចាំប៉ាចាកចោលកូនណា
ព្រោះគ្រប់យ៉ាងកូនបានដឹង កូនបានត្រៀមចិត្តទទួលបានគ្រប់យ៉ាងអស់ហើយ ប៉ុន្តែគ្រាន់ចង់មានពិធីចុងក្រោយមួយបានជូនដំណើរប៉ាអោយបានសមរម្យ ប្រសិនបើគ្មានកូវីត ណាប៉ាណា
ចុងក្រោយ អរគុណបងប្អូន ដែលតែងតែជូនពរប៉ាខ្ញុំ ហើយសង្ឃឹមថា ប៉ាខ្ញុំនឹងត្រៀមខ្លួនឆ្លងផុតពីកូវីតទាំងអស់គ្នាជាមួយបងប្អូនក្នុងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ

ករុណា ពេជ្រ

យ៉ាងណាមិញ មហាជនក៏បានជូនពរដល់ លោកឪពុកលោក និង ករុណា ពេជ្រ មានសុខភាពល្អ និងឆាប់ជាជំងឺទាំងពួងផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ផ្ទះថ្មី ដែលធ្វើជិតរួចរបស់លោក ករុណា ពេជ្រ
ផ្ទះថ្មី ដែលធ្វើជិតរួចរបស់លោក ករុណា ពេជ្រ
ផ្ទះថ្មី ដែលធ្វើជិតរួចរបស់លោក ករុណា ពេជ្រ
ផ្ទះថ្មី ដែលធ្វើជិតរួចរបស់លោក ករុណា ពេជ្រ
ផ្ទះថ្មី ដែលធ្វើជិតរួចរបស់លោក ករុណា ពេជ្រ
ផ្ទះថ្មី ដែលធ្វើជិតរួចរបស់លោក ករុណា ពេជ្រ
ផ្ទះថ្មី ដែលធ្វើជិតរួចរបស់លោក ករុណា ពេជ្រ
ផ្ទះថ្មី ដែលធ្វើជិតរួចរបស់លោក ករុណា ពេជ្រ
លោកប៉ារបស់លោក ករុណា ពេជ្រ
លោកប៉ារបស់លោក ករុណា ពេជ្រ
ករុណា ពេជ្រ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T