GFriend នឹងរំសាយក្រុម ព្រោះសមាជិកទាំង ៦ មិនបន្តកុងត្រាជាមួយផលិតកម្ម Source Music

//s9.kh1.co/2b/2bbc8914d695db824144e8f5392555c9bb030040.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

GFriend នឹងរំសាយក្រុម ព្រោះសមាជិកទាំង ៦ មិនបន្តកុងត្រាជាមួយផលិតកម្ម Source Music

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៨ ឧសភា ផលិតកម្ម Source Music បានចេញលិខិតជាសាធារណៈថា​ក្រុមចម្រៀងនារី GFriend នឹងត្រូវរំសាយក្រុមហើយដោយសារតែសមាជិកទាំង ៦ នាក់មិនបន្តកុងត្រា​ និងចង់ដើរផ្លូវផ្សេងគ្នាបន្ទាប់ពីធ្វើការរួមក្រុមអស់រយ់ពេល ៦ ឆ្នាំ។​ កុងត្រានឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី ២២ ឧសភា ២០២១​ នេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
GFriend
GFriend

អស់រយៈពេល ៦ ឆ្នាំដែល GFriend បាននាំបទចម្រៀងពីរោះៗ និងការសម្ដែងអស្ចារ្យជាច្រើដល់អ្នកគាំទ្រទូទាំងប្រទេស។​ អ្នកគាំទ្រពិតជាមានការសោកស្ដាយដែលអ្នកទាំង ៦ ត្រូវចែកផ្លូវគ្នានៅពេលនេះ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកទាំង ៦ ក៏នៅតែបន្តការងារជាសិល្បៈតាមចំណូលចិត្តរបស់ខ្លួន ទោះបីជាមិនមែនជាសកម្មភាពរួមក្រុមក៏ដោយ។ សូមឲ្យសមាជិក GFriend ទាំងអស់មានសំណាងល្អនឹងវិថីជីវិតដែលពួកនាងជ្រើសរើសរៀងខ្លួន៕

ប្រភពNAVER

Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T