ប្រវត្តិនៃសួនដ៏គួរឲ្យខ្លាចមួយកន្លែងនេះ នៅក្នុងប្រទេសជប៉ុន

//s9.kh1.co/18/18561d39d3478d2f1bb7014bea777b16da535a74.jpg
សង្គម

 ១៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សួនមួយកន្លែង ត្រូវបានគេហៅថា Fureai Sekibutsu no Sato មានរូបចម្លាក់ជាង៨០០។

ជប៉ុន៖ សួនមួយកន្លែង ត្រូវបានគេហៅថា Fureai Sekibutsu no Sato និងមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុង Toyama ប្រទេសជប៉ុន ដែលភ្ញៀវទេសចរអាចទៅទស្សនារូបចម្លាក់ជាង៨០០នៅទីនោះបាននាពេលថ្ងៃមានពន្លឺព្រះអាទិត្យ តែបរិយាកាសនឹងប្ដូរខុសប្លែកពីធម្មតា នាពេលរាត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សួននេះ ត្រូវបានបំផុសគំនិតឡើងដោយលោក Mutsuo Furukawa ដែលជាអ្នកមុខជំនួញមានទ្រព្យស្ដុកស្ដម្ភ និងជាម្ចាស់ភោជនីយដ្ឋាន ក៏ដូចជាមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ផងដែរ។ នៅចុងឆ្នាំ១៩៨០ លោកក៏ចង់បង្កើតសួនឲ្យចេញជារូបរាង ទុកសម្រាប់ក្រុមគ្រួសារ និងភ្ញៀវទេសចរ​ ទស្សនាលំហែកាយជាមួយនឹងធម្មជាតិ។ ដូច្នេះ លោកបានយករូបថតរបស់ក្រុមគ្រួសារ និងអ្នករួមការងារជាមួយលោក ដែលថតពីចំហៀង ចំពីមុខ និងពីក្រោយ ផ្ញើទៅឲ្យជាងចម្លាក់នៅប្រទេសចិន ដើម្បីឆ្លាក់ចេញជារូបចម្លាក់ឲ្យដូចតែម្ដង ដោយចំណាយអស់ប្រាក់ចំនួនពាន់លានយេន (ប្រមាណ៥៥លានដុល្លារអាមេរិក)។ ចំពោះរូបចម្លាក់ដែលឆ្លាក់ហើយរួចរាល់ ត្រូវបានដឹកជញ្ជូនមកកាន់ប្រទេសជប៉ុនជាបណ្ដើរៗ តាម​រយៈផ្លូវទឹក ដែលទីបំផុតសួនមានការលម្អដោយដាក់រូបចម្លាក់ទាំងអស់ជាជួរៗ និងបែរមុខមកផ្លូវ។ យ៉ាងណាមិញ លោក Furukawa ក៏បានទទួលមរណភាពក្នុងអំឡុងឆ្នាំ២០១២បាត់ទៅ ចំណែកម្ចាស់រូបថតដែលត្រូវបានឆ្លាក់ចេញជារូបចម្លាក់ គឺគេជឿជាក់ថា ពួកគាត់នៅរស់រានមានជីវិត បើគិតត្រឹមឆ្នាំ២០១៩។

យោងតាមសម្ដីរបស់ភ្ញៀវទេសចរមួយចំនួនវិញ បានឲ្យដឹងដែរថា នៅពេលយប់ រូបចម្លែកទាំងនេះ ហាក់មានជីវិត ដែលធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាច ដូចជាមានមនុស្សកំពុងសម្លឹងមើលមកកាន់ពួកគេអីចឹង។

យ៉ាងណាក្ដី បច្ចុប្បន្ននេះ សួនខាងលើ នៅតែបើកដំណើរការឲ្យអ្នកទេសចរចូលទស្សនាដដែល និងមានអ្នកស្ម័គ្រចិត្តថែរក្សាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបចម្លាក់របស់លោក Mutsuo Furukawa
រូបចម្លាក់របស់លោក Mutsuo Furukawa
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន
រូបចម្លាក់ក្នុងសួន

ប្រភព: japan-forward.com / en.wikipedia.org

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T