អស់ទាស់! កញ្ចក់លើ Samsung ជំនាន់ក្រោយ មានភាពបត់បែនខ្លាំងស្ទើរតែមិនគួរឱ្យជឿ

//s9.kh1.co/74/742b6b7ee7382fc4f8f5e12f9ceb2a85a47b820a.jpg
បច្ចេកវិទ្យា

 ១៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នាថ្ងៃអនាគត យើងនឹងបានឃើញទូរសព្ទដែលមានអេក្រង់បត់បាន ត្រូវគេប្រើច្រើនហើយមើលទៅ!

បរទេស៖ នៅក្នុងសន្និសីទបង្ហាញប្រចាំឆ្នាំរបស់ក្រុមហ៊ុន Samsung ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េមួយនេះទើបតែបង្ហាញអេក្រង់នាពេលអនាគតរបស់ខ្លួន ដែលអាចធ្វើបានលើសពីការបត់បានទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Samsung បានបង្ហាញពីគំរូអេក្រង់ S-foldable ថ្មីមួយទៀត ដែលវាមិនដូចអេក្រង់បត់ដែលក្រុមហ៊ុន Samsung បានប្រើនៅក្នុងខ្សែស្រឡាយ Z Fold ឬ Z Flip នោះទេ គឺវាមានការរចនា multi-fold ដែលអាចលាតទៅជាអេក្រង់ OLED ទំហំ7.2អ៊ីញបាន។ Samsung និយាយថាជាមួយនឹង S-foldable ខ្លួនមានគោលបំណងបង្កើតអ្វីមួយស្រដៀងនឹង Galaxy Z Fold 2 ដែលអាចបត់បានទៅជារូបរាងទូរសព្ទផងនិង tablet ផង។

រូបភាព
រូបភាព

Samsung ក៏បានបង្ហាញពីអេក្រង់ដែលអាច slide ទៅចំហៀងបាន ខណៈនៅតែរក្សារាងទូរសព្ទដដែល។ ទោះបីជាក្នុងរូបភាពខាងលើ អេក្រង់ចំហៀង slide ចេញតែមួយអ៊ីញឬពីរក៏ដោយ តែគំនិតនេះគឺអាចបង្កើតអេក្រង់ដែលអាចផ្លាស់ប្តូរទំហំអាស្រ័យលើស្ថានភាព ព្រមទាំងអាចកាត់បន្ថយកម្រាស់ទូរសព្ទបានទៀតផង។

លើសពីនេះទៀត សម្រាប់អ្នកដែលចង់បានអេក្រង់ធំហើយអាចបត់បាន ក្រុមហ៊ុន Samsung ក៏បានបង្ហាញពីអេក្រង់បត់ OLED ទំហំ17អ៊ីញ ដែលអាចប្រែទៅជាកុំព្យូទ័រយួរដៃបាន ព្រមទាំងអាចបត់វាជាពាក់កណ្តាលបានដើម្បីឱ្យ space តូចជាងមុនផងដែរ៕

Join us: https://t.me/khmerload

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T