ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​រង​ផល​ប៉ះ​ពាល់ដោយ​សារ​ជំងឺ​កូវីដ-១៩!

//s9.kh1.co/3b/3b7e6eb938c3f62b51eea5a0321f43f02c3a9f82.jpg
សង្គម

 ១៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមការងារអាន់ឆ័រ ដែល​ជាម៉ាកយី​ហោរ​ដ៏​ល្បី​មួយ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ផ្ដល់គ្រឿងឧបភោគបរិភោគ​ជូន​ដល់​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ។

ភ្នំពេញ ក្រុមការងារអាន់ឆ័រ ដែល​ជាម៉ាកយី​ហោរ​ដ៏​ល្បី​មួយ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ផ្ដល់គ្រឿងឧបភោគបរិភោគ​ជូន​ដល់​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​រាត​ត្បាត​នៃជំងឺ​កូវីដ-១៩ ដែល​រស់​នៅ​ក្បែរ​រោង​​ចក្រ​ផលិត​ស្រាបៀររបស់​ក្រុម​ហ៊ុន ហ៊ិននីគែន (ខេមបូឌា)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំណោយជា​គ្រឿងឧបភោគបរិភោគ​​នេះ ត្រូវបាន​ប្រគល់​ជូនដោយលោក ចេង មុនីរ៉ា អភិបាល​នៃគណៈអភិបាលខណ្ឌ​ច្បារ​អំពៅ​ ដែលរៀបចំ​ឡើង​នៅ​ក្នុង​សង្កាត់​ព្រែក​​ឯង​​នៅថ្ងៃនេះ និង​សម្រាប់​រយៈ​បួនថ្ងៃបន្តបន្ទាប់ អំណោយ​នេះ​រួម​មាន​គ្រឿងឧបភោគបរិភោគ និង​ផលិតផល​សម្លាប់​មេរោគ​ផងដែរ។

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​

លោក ហ្វាមី រ៉ាជែនដ្រា (Fahmi Rajendra) ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ស្រាបៀរ អាន់ឆ័រ បាន​ថ្លែងថា៖

“ក្រុមហ៊ុន​យើង​ជឿ​ជាក់​ថា យើង​រីក​ចម្រើន​ទៅ​បាន លុះ​ត្រា​តែ​ប្រជា​ពលរដ្ឋ ​និង​សហគមន៍​ដែល​នៅ​ក្បែរ​យើង​រីក​ចម្រើន។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្សារ​ភ្ជាប់​ខ្លួន​យ៉ាង​ស្អិត​រមួតទៅ​នឹង​​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​យើង។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា ក្រុមហ៊ុន​យើង​សម្រេច​ចិត្ត​ផ្ដោត​ការ​​ផ្ដល់​ជំនួយ​នេះ ​ទៅ​លើ​តំបន់​ដែល​នៅ​ក្បែរ​រោងចក្រ​ផលិត​ស្រាបៀរ​របស់​យើង”។

ប្រសាសន៍របស់លោក ហ្វាមី រ៉ាជែនដ្រា

សមាជិក​ក្រុម​ការងារ​របស់​ អាន់ឆ័រ បាន​ប្រគល់​កញ្ចប់​ជំនួយ​ដែល​មាន​អង្ករ មី ប្រេង​ឆា ត្រីខ​កំប៉ុង សាប៊ូ និង​ម៉ាស់​ នៅ​ឯ​ពិធី​មួយ​ដែល​ធ្វើ​ឡើង​នៅ​​ជាប់​នឹង​រោងចក្រ​ផលិត​ស្រាបៀរ​​របស់​ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។ ពិធី​ប្រគល់​អំណោយ​នេះ​គឺ​ជា​ចំណុច​​​ចាប់​ផ្តើម​សកម្មភាព​ផ្តល់​អំណោយ​រយៈពេល ៤​ថ្ងៃ ដែល​ក្នុង​អំឡុង​ពេលនេះ កញ្ចប់​អំណោយ​ចំនួន ១.៨០០ ​កញ្ចប់ ​​ត្រូវ​បានរំពឹង​ថា​នឹង​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​តម្រូវការ​ចាំបាច់។

បងប្អូនដែល​មានវត្តមាន​នៅឯពិធី​ប្រគល់​អំណោយ​នេះ បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួនទៅនឹង​វិធានការ​របស់​​​​ក្រសួង​សុខាភិបាលដូចជា ​ការ​រក្សា​គម្លាត ការ​ពាក់​ម៉ាស ការ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​​ និង​បានបាញ់អាល់កុលសម្លាប់មេរោគ​ជា​ដើម។

លោក ហ្វាមី រ៉ាជែនដ្រា បានបន្ថែម​ថា៖

«ក្រុមការងារ អាន់ឆ័រ តែងតែយកចិត្តទុកដាក់ចំពោះ ប្រជាជន​​កម្ពុជា និង​សុខុមាលភាព​របស់ប្រជាជន​កម្ពុជា។ យើងសូម​​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​ដល់​លោក​​អភិបាល​​ខណ្ឌ និង​ចៅ​សង្កាត់ ព្រមទាំង​មេភូមិ​ដែល​បាន​ជួយ​ឱ្យ​កម្មវិធីនៅថ្ងៃនេះ​ដំណើរ​ការ​ទៅ​​បានដោយរលូន​”។

  ប្រសាសន៍របស់លោក ហ្វាមី រ៉ាជែនដ្រា
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​

លោក ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ថ្លែងថា៖

“ចំនួន​នេះ គឺ​ជា​ចំនួន​មួយ​អាច [​និយាយ​បាន] ​ថាច្រើន ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​សង្កាត់​ទាំង​មូល គឺ​បាន​ទទួល​រហូត​ទៅ​ដល់ ១.៨០០​គ្រួសារ ឬអាច​និយាយថា ១.៨០០​កញ្ចប់។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ចែក​រំលែក​របស់​ក្រុមហ៊ុន ជា​មួយ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួនបាន​និង​កំពុង​តាំង​នៅ”។

ប្រសាសន៍របស់លោក ចេង មុនីរ៉ា 

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បុគ្គលិក​ជិត ៧០០​នាក់​ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត ដែល​ប្រកប​ការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​រាប់​ចាប់​ពី​កសិករ​ដំណាំ​ស្រូវ រហូត​ដល់​អាជីវករ​លក់​ដូរ​ភេសជ្ជៈនៅ​តាម​ហាង​នានា។ ​វត្តមាន​នៅ​កម្ពុជា ក្រោម​ឈ្មោះ ក្រុម​ហ៊ុនផលិត​ស្រាបៀរ​កម្ពុជា ឬ Cambodia Brewey Limited ដែល​ហៅ​កាត់​ថា CBL តាំង​ពី​ឆ្នាំ១៩៩៤ មក ក្រុម​ហ៊ុន​នេះ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ ពី CBL ទៅ​ជា​ក្រុម​ហ៊ុន ហ៊ិននីគែន (ខេមបូឌា) វិញ។

ក្នុង​សេចក្តីប្រកាស​មួយ​ដែលចេញ​ផ្សាយ​នា​ពេលថ្មីៗ​នេះក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវ​បាន​ទទួល​ស្គាល់ និង​ផ្តល់ជូន​​​លិខិត​ថ្លែង​អំណរគុណ​ និង​កោតសរសើរថាជា​ក្រុមហ៊ុន​បង់ពន្ធ​ច្រើន​ជាង​គេ​លំដាប់លេខ១ ដោយ​សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី​ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

អ្នក​ស្រី Anne Ollivier ប្រធាន​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានថ្លែង​ថា៖

“នៅ​​ក្រុម​ហ៊ុន ហ៊ិននីគែន (ខេមបូឌា) យើង​ទទួល​ខុស​ត្រូវ​លើ​​កាតព្វកិច្ច​របស់​យើង​ចំពោះ​ប្រទេស​ជាតិ​​យ៉ាង​ម៉ុត​មាំ។ ក្នុងនាម​ជាក្រុមហ៊ុន​បង់​ពន្ធ​ច្រើនជាង​គេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មាន​ភាព​សកម្ម​ខ្លាំង​ក្នុង​សង្គម​កម្ពុជា ដែល​ហេតុដូច្នេះ​ហើយ​បាន​ជា​យើងដឹង​ពី​ភាព​​ចាំបាច់​ក្នុង​ការ​​​ជួយ​​គ្នា​ក្នុង​អំឡុង​ពេល​ដ៏​លំ​បាក​នេះ”។

ប្រសាសន៍របស់អ្នក​ស្រី Anne Ollivier
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​

ផលិតផល​របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក្នុង​ប្រទេសកម្ពុជា​ រួមមាន​ស្រាបៀរ Heineken®, ស្រាបៀរ ABC ស្រាបៀរ Tiger ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ផលិតចេញពី​គ្រឿង​ផ្សំ​ធម្មជាតិ ស្រាបៀរ​របស់​ក្រុម​ហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវ​បាន​ផលិត​​ក្នុងស្រុក​តាម​ស្តង់ដារ​គុណភាព​ខ្ពស់បំផុត។ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ជាង ២៣០​ លាន​ដុល្លារ​ សហរដ្ឋ​អាមេរិក​ទៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ខ្លួន​នៅ​កម្ពុជា​នា​អំឡុង​ពេល ៥​ឆ្នាំ​កន្លង​ចុងក្រោយ​នេះ។

ក្រៅ​ពី​គម្រោង​ផ្តល់អំណោយ​ក្នុង​អំឡុង​រាត​ត្បាត​ជំងឺកូវីដ​-១៩ ដើម្បី​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន​​ក្រុម​ហ៊ុន ហ៊ិននីគែន (ខេមបូឌា) ​​មាន​បំណង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ ព្រមទាំង​លើក​កម្ពស់​ការ​ពិសារ​ប្រកប​ដោយ​ការ​​ទទទួលខុស​ត្រូវ​ផង​ដែរ។

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្តល់​គ្រឿងឧបភោគបរិភោគ ជូន​​ពលរដ្ឋ​​​

ស្ថិតក្រោមពាក្យ​ស្លោកចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បាន​កាត់​​បន្ថយ​​បរិមាណ​ទឹក​យ៉ាងច្រើន​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ ដើម្បី​ផលិត​ស្រាបៀរ​របស់​ខ្លួន ដោយ​សម្រេច​​បាន​ឋានៈថាជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ ដែលមានប្រសិទ្ធភាពសន្សំសំចៃទឹកបំផុត​មួយ​នៅ​ទូទាំង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន​ក៏បាន​កាត់បន្ថយ​ការ​បញ្ចេញកាបូនឌីអុកស៊ីត​ ៥០%​ ផងដែរ​គិត​ចាប់ពី​ឆ្នាំ​២០១៣ ​មក។

ក្រៅ​ពីនេះក្រុមហ៊ុន​បាន​វិនិយោគទឹក​ប្រាក់​រាប់​លាន​ដុល្លារ​លើ​រោងចក្រ​ប្រព្រឹត្តិកម្មសំណល់រាវ​នៅ​រោង​ចក្រ​ផលិត​ស្រាបៀរ​របស់ខ្លួននៅជាយ​រាជធានីភ្នំពេញ ដែល​ជា​រោងចក្រ​ប្រព្រឹត្តិកម្មសំណល់រាវ​ដំបូង​​គេ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​​​ក៏​ប្រើប្រាស់ឡើង​វិញ​នូវ​ជីវឧស្ម័ន​សម្រាប់​​​​ថាមពលកម្តៅ​ផង​ដែរ។

ក្រុម​ហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏​មាន​បំណង​លើក​កម្ពស់​ការ​ពិសារ​គ្រឿង​ស្រវឹង​ប្រកបដោយការ​ទទួល​ខុសត្រូវ​ផងដែរ។ ១០% នៃ​ថវិកា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ម៉ាក​យីហោ Heineken® ត្រូវ​បាន​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ការ​ពិសារ​គ្រឿង​ស្រវឹង​ប្រកបដោយការទទួល​ខុស​ត្រូវ​ជាមួយ​នឹង​យុទ្ធនាការ “ពេល​ស្រវឹង សូម​កុំបើក​បរ”។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏គាំទ្រ​ដល់​ការ​បង្ហាញ​តម្លា​ភាព​​ផងដែរ​តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​អំពី​គ្រឿង​ផ្សំ និង​កម្រិត​អាហារូបត្ថម្ភ​នៅ​លើ​ស្រាបៀរ​គ្រប់​ម៉ាក​យីហោ​ទាំង​អស់​របស់ខ្លួន៕

សម្រាប់​ព័ត៌មានបន្ថែម៖
(ភាសា​អង់គ្លេស) លោក Glen Felgate, QED 016473057
(ភាសាខ្មែរ) លោក គុណ គួរចេតនា, QED 012 955 233

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T