Kim Kardashian ជះលុយរាប់ម៉ឺនដុល្លារ ទិញសម្លៀកបំពាក់តាមអាយដល

//s9.kh1.co/ff/ff7346d244ea7d6724ee6be6762f4ce09254d92d.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាម៉ូដែល មានលុយចាយមិនអស់ នាង​ Kim Kardashain ជះលុយរាប់ម៉ឺនដុល្លារទិញឈុតសម្លៀកបំពាក់នេះ។

បរទេស៖ នៅថ្ងៃទី ១៧ ខែឧសភាសារព័ត៌មាន Mirror បានរាយការណ៍ថា Kim Kardashian បានចំណាយប្រាក់ ២៥,០០០ ដុល្លារ ដើម្បីទិញសម្លៀកបំពាក់ដែល Janet Jackson ដែលជា idol របស់នាងធ្លាប់ស្លៀកនៅឆ្នាំ ១៩៩៣ ក្នុង MV IF  នេះជាឈុតដែលផលិតដោយ Janet Jackson។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Kim បានបន្ថែមថានាងគឺជាអ្នកគាំទ្រ Janet Jackson ។ នាងមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយនៅពេលដែលនាងអាចទិញសម្លៀកបំពាក់ដែល idol របស់នាងពាក់ជិត ៣០ ឆ្នាំកន្លងមក។ យោងតាមការចែករំលែកតារាស្រី Kim Kardashian បន្ទាប់ពីរយៈពេល ៣ ថ្ងៃនៃការចូលរួមដេញថ្លៃនាង បានឈ្នះដើម្បីក្លាយជាម្ចាស់ឈុតមួយនេះ។

ទទ្ទឹមនឹងនេះ សម្លៀកបំពាក់ដែលមានតំលៃ ២៥,០០០ ដុល្លារដែល Kim Kardashian បានទិញនាពេលថ្មីៗនេះ ត្រូវបានគេចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃអាជីពនិងជីវិតរបស់Janet Jackson។ ថ្លែងមុនពេលដេញថ្លៃតារាចម្រៀងរូបនេះបាននិយាយថា៖

មិនអាចគួរឲ្យជឿថា នេះជាលើកចុងក្រោយដែលខ្ញុំជាម្ចាស់របស់នេះទេ ប៉ុន្តែអ្វីៗសុទ្ធតែមានហេតុផលល្អ។

Janet Jackson

ដូច្នោះហើយផ្នែកមួយនៃចំណូលដែលបានមកពីការលក់សម្លៀកបំពាក់នេះ នឹងទៅអង្គការ Goodwill International ដែលជាអង្គការមិនរកប្រាក់ចំណេញដែលផ្តល់ជំនួយដល់កុមារដែលត្រូវការជំនួយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Janet Jackson
Janet Jackson
ឈុត Janet Jackson
ឈុត Janet Jackson
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T