ស្ងាត់ៗ Ken បើកបង្ហាញផ្ទះថ្មី នៅកណ្ដាលព្រៃភ្នំ គួរឲ្យចង់នៅ

//s9.kh1.co/66/6683deaf05fd4fc0e1dbf94c3be7ba906f3865e7.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាប្រុស លោក Ken Theeradeth បានបង្ហាញផ្ទះថ្មីរបស់ខ្លួន ដោយបានសាងសង់នៅក្នុងបរិយាយបែបធម្មជាតិ គួរឲ្យចង់រស់នៅយ៉ាងខ្លាំង

ថៃ៖ ក្រៅពីមានភាពល្បីល្បាញជាមួយនឹងអាជីពសិល្បៈហើយ ឃើញថា ជីវិតគ្រួសាររបស់តារាសម្ដែងប្រុស លោក Ken Theeradeth កាន់តែមានសុភមង្គលខ្លាំងឡើង ខណៈដែលបានបង្ហាញពីសកម្មភាពកម្សាន្តយ៉ាងរីករាយជាច្រើនជាមួយនឹងភរិយា ព្រមទាំងកូនៗទាំងពីររបស់លោក ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះដែរ ថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានបង្ហាញពីផ្ទះថ្មីមួយ ដែលកំពុងតែសាងសង់ជិតរួចរាល់ផ្ទះ ប្រកបដោយភាពទាន់សម័យ ខណៈដែលផ្ទះថ្មីមួយនេះគឺជាផ្ទះឈើ និងមានភាពស៊ីគ្នាយ៉ាងខ្លាំង ជាមួយនឹងធម្មជាតិជុំវិញផ្ទះ ទៀតផង។

ក្នុងនោះដែរ ផ្ទះថ្មីរបស់លោកមួយនេះ ក៏មានដើមឈើធំៗនៅជុំវិញ ថែមទាំងមានទឹក និងមានសួនច្បារ នៅជាប់នឹងផ្ទះ ដែលត្រូវបានសាងសង់ឡើង គួរជាទីគយគន់ ដែលធ្វើឲ្យបរិយាកាសនៅជុំវិញផ្ទះរបស់លោក កាន់តែមានភាពស្រស់ស្រាយ និងមានសោភ័ណភាពស្រស់ស្អាត គួរឲ្យចង់រស់នៅ យ៉ាងខ្លាំង ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Ken
Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T