មិនមែន Bayern ទេ! ក្ដីស្រមៃរបស់ Lewandowski គឺធ្លាប់បំណង ចង់ទៅលេងឲ្យក្លិបមួយនេះ

//s9.kh1.co/f1/f12cf82ea7cac2fdb2f85efa9af49b6e0eddb869.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Lewandowski ធ្លាប់ចង់ទៅលេងនៅ Real Madrid

អាល្លឺម៉ង់៖ អតីតភ្នាក់ងារតំណាងរបស់ខ្សែប្រយុទ្ធ Robert Lewandowski គឺលោក Cezary Kucharski បានបង្ហើបឲ្យដឹងថា កាលពីមុនកីឡាករសញ្ជាតិប៉ូឡូញរូបនេះធ្លាប់ប្រាថ្នាចង់ទៅលេងនៅ Real Madrid នាទឹកដីអេស្ប៉ាញនិងនៅ Major League Soccer របស់អាមេរិក មុនពេលគេផ្ទេរទៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

សព្វថ្ងៃនេះ អាជីពរបស់ Lewandowski នៅ Bayern Munich ពិតជាត្រចះត្រចង់ណាស់ដោយទើបតែឈ្នះពាន FIFA Player of the Year 2020 ទៀតផង ខណៈឆ្នាំនេះគេក៏ក្លាយជាបេក្ខភាពជួរមុខដែលអាចដណ្ដើមពានបាល់មាស Ballon d'Or ផងដែរ ខណៈ Lewandowski បានចំណាយពេល១១ឆ្នាំជាមួយក្លិបក្រោយផ្ទេរពី Borussia Dortmund កាលពីឆ្នាំ២០១០។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

យ៉ាងណាមិញ លោក Kucharski ដែលធ្លាប់ជាអតីតភ្នាក់ងាររបស់ គេបានឲ្យដឹងថាកាលពីមិនទាន់ផ្ទេរទៅ Bayern Munich គឺគេបានប្រាប់រូបលោកថាគេចង់ទៅលេងនៅ Real Madrid មុននឹងបញ្ចប់អាជីពជា Major League Soccer ឯសហរដ្ឋអាមរិក។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski


លោកបានថ្លែងប្រាប់ Goal និង SPOX ថា៖

នៅពេលដែលពួកយើងបានយក Robert មកលេងនៅអាល្លឺម៉ង់ គម្រោងការ របស់ពួកយើងគឺ នៅ Dortmund, Bayern, អេស្ប៉ាញ និង អាមេរិក។ ហើយវាមិនមែនជារឿងសំងាត់ទេដែលក្ដីស្រមៃដ៏ធំរបស់គេគឺបានលេងនៅ Real Madrid នេះឯង។ ប៉ុន្តែក្លិបនៅអេស្ប៉ាញមិនមានធនធានច្រើនសមល្មមសម្រាប់ទិញយករូបគេនោះឡើយ ហើយមកទល់ពេលនេះគេដឹងហើយថា Bayern Munich ជាក្លិបដែលស័ក្តិសមសម្រាប់គេ។

លោក Cezary Kucharski
លោក Cezary Kucharski
លោក Cezary Kucharski

ដោយឡែក ថ្មីៗនេះព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា Robert Lewandowski អាចនឹងចាកចេញពីទឹកដី Allianz Arena នៅដំណាច់រដូវកាលប៉ុន្តែលោកប្រធានក្លិបបានចេញមុខបកស្រាយថាក្លិបគ្មានគម្រោងលក់តារាឆ្នើមម្នាក់នេះនោះឡើយ៕

លោក Cezary Kucharski
លោក Cezary Kucharski

ប្រភពgoal

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T