ឃើញជាក់ស្តែង! Tuchel ព្រមទទួលស្គាល់ថាកូនក្រុមរូបនេះពិតជាលេងធ្លាក់ជើងមែន

//s9.kh1.co/b4/b4d1261f0a459e9b9191be3e02a2e598d3502776.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Tuchel ស្នើសុំកុំឲ្យគ្រប់គ្នាដាក់សំពាធ Mason Mount

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea ព្រមទទួលស្គាល់ពេញមាត់ថា ខ្សែបម្រើ Mason Mount ពិតជាធ្លាក់ទម្រង់លេងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែលោកគ្រូជឿជាក់ថាគេនឹងលេងល្អដូចមុនវិញក្នុងពេលឆាប់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Mason Mount
ខ្សែបម្រើ Mason Mount

កីឡាករសញ្ជាតិអង់គ្លេសដែលបណ្ដុះចេញពីថ្នាលយុវជនរបស់ Chelsea ផ្ទាល់មួយរូបនេះបានក្លាយជាកីឡាករស្នូលក្នុងក្រុមក្នុងការប្រកួតប៉ុន្មានខែមកនេះដោយបានស៊ុតបញ្ចូលទី៦គ្រាប់តាំងពី Tuchel ចូលមកដឹកនាំ ដែលធ្វើឲ្យគេក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្រោមការដឹកនាំរបស់លោកគ្រូ។

ខ្សែបម្រើ Mason Mount
ខ្សែបម្រើ Mason Mount

យ៉ាងណាមិញ Mount ពិតជាធ្វើបានល្អក្នុងការប្រកួតនៅ UCL ដែល Chelsea បានទម្លាក់ Real Madrid នៅជើងទី២ ដែលគេបានរួមចំណែករកបាន១គ្រាប់ប៉ុន្តែពេល Chelsea លេងប៉ះនឹង Leicester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup នេះវិញ គេបែរជាខកខានឱកាសស៊ុតបញ្ចូលទីទៀតផង ទើប Chelsea មិនអាចលើកពាន FA Cup បាន។

ខ្សែបម្រើ Mason Mount ក្នុងការប្រកួតទល់នឹង Real Madr
ខ្សែបម្រើ Mason Mount ក្នុងការប្រកួតទល់នឹង Real Madr
ខ្សែបម្រើ Mason Mount ទល់នឹង Leicester City
ខ្សែបម្រើ Mason Mount ទល់នឹង Leicester City

ប៉ុន្តែលោកគ្រូ Tuchel បានការពារកូនក្រុមរូបនេះដោយសំណូមពរកុំឲ្យគ្រប់គ្នារំពឹងខ្ពស់លើរូបគេពេក៖

គេ(Mason Mount) រាងលំបាកបន្តិចពិតមែន គឺរាងធ្លាក់ជើងជាងមុន ប៉ុន្តែគេនៅតែជាកីឡាករដែលគ្រោះថ្នាក់សម្រាប់ពួកយើង។ ពួកយើងគួរតែប្រុងប្រយ័ត្ននិងកុំរំពឹងទុកទៅលើ Mason ច្រើនពេកថាគេនឹងក្លាយជាកីឡាករឆ្នើមក្នុងគ្រប់ការប្រកួត។ គេជាកីឡាករស្នូលរបស់ពួកយើង ហើយវានឹងមិនផ្លាស់ប្ដូរឡើយក្នុងការប្រកួត៣បន្តទៀត។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T