Southgate ទំនងមិនកោះហៅតារាឆ្នើមរូបនេះឲ្យចូលលេងនៅព្រឹត្តិការណ៍ Euro 2020 ឡើយ

//s9.kh1.co/06/06a4adace35c342c0fbfffc50f3ace9f50e15817.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Southgate នឹងមិនកោះហៅ ខ្សែការពារ Trent Alexander-Arnold ឡើយ

អង់គ្លេស៖ ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ឬហៅថា Euro ឆ្នាំ២០២០ នេះកំពុងជិតឈានចូលមកដល់ហើយ ទើបអ្នកគាំទ្រចង់ដឹងចង់ឃើញថាលោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស ចុចយកកីឡាកររូបណាខ្លះដើម្បីមានឈ្មោះទៅលេងនៅ Euro ខណៈខាង UEFA អនុញ្ញាតឲ្យគ្រូបង្វឹកជម្រើសជាតិនីមួយៗអាចបញ្ចូលឈ្មោះកីឡាករបានដល់ទៅ២៦នាក់ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate

ប៉ុន្តែយោងតាមសេចក្ដីរាយការណ៍ គ្រូបង្វឹកនឹងមិនរើសយកខ្សែការពារ Trent Alexander-Arnold ដែលលេងនៅ Liverpool ឲ្យជាប់ជម្រើសជាតិនៅ Euro នោះឡើយ ដោយសារតែលោកគ្រូមិនទាន់ជឿទុកចិត្តទាំងស្រុងថា Trent អាចលេងត្រូវជើងជាមួយក្រុម។

ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

Southgate មិនកោះហៅ Alexander-Arnold តាំងពីក្រុមជម្រើសជាតិអង់គ្លេស ត្រូវចូលប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកកាលពីខែមីនាមកម៉្លេះ ដោយលោកគ្រូបានរើសយកខ្សែការពារ Kyle Walker, Reece James និង Kieran Trippier ជំនួសវិញ។

លោកគ្រូបង្វឹក Gareth Southgate និងខ្សែការពារ Trent Alexander-Arnold
លោកគ្រូបង្វឹក Gareth Southgate និងខ្សែការពារ Trent Alexander-Arnold

ម្យ៉ាងទៀត Trent Alexander-Arnold លេងធ្លាក់ជើងយ៉ាងខ្លាំងដោយកាលពីប្រកួតជាមួយក្លិប Southampton កាលពីដើមខែមករាកន្លងទៅ គឺគេធ្វើឲ្យបាល់ខូចដល់ទៅ៣៨ដងដែលជាស្ថិតិអាក្រក់បំផុត មិនធ្លាប់មានកីឡាករណាធ្វើបែបនេះដូចគេឡើយ។ ហើយបើទោះបីទម្រង់លេងរបស់គេប្រសើរឡើងវិញជារឿយៗ ក៏គ្រូនៅគិតថាខ្សែការពារផ្សេងទៀតអាចមានសមត្ថភាពយឺតយោងក្រុមបាន។

ខ្សែការពារ Trent Alexander-Arnold ក្នុងការប្រកួតទល់នឹង Southampton
ខ្សែការពារ Trent Alexander-Arnold ក្នុងការប្រកួតទល់នឹង Southampton

ខណៈនោះដែរ Southgate ប្រកាន់គោលជំហរថាលោកគ្រូរើសយកតែកីឡាករណាដែលមានសមត្ថភាពពិតប្រាកដ មិនមែនរើសយកតែកីឡាករណាលេងនៅក្លិបល្បីៗឡើយ។

ខ្សែការពារ Trent Alexander-Arnold លេងនៅជម្រើសជាតតិអង់គ្លេស
ខ្សែការពារ Trent Alexander-Arnold លេងនៅជម្រើសជាតតិអង់គ្លេស

លោកគ្រូបង្វឹក Jurgen Klopp នៃក្រុមហង្សក្រហម Liverpool វិញក៏ធ្លាប់បាននិយាយដែរថាលោកគ្រូមិនយល់ទេថាហេតុអី Trent Alexander-Arnold មិនបានចូលលេងឲ្យជម្រើសជាតិ៕

ខ្សែការពារ Trent Alexander-Arnold លេងនៅជម្រើសជាតតិអង់គ្លេស
ខ្សែការពារ Trent Alexander-Arnold លេងនៅជម្រើសជាតតិអង់គ្លេស

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T