អីយ៉ា! មកមើលថា Ronaldo រើសកីឡាករជំនាន់ក្រោយរូបណាខ្លះដែលអាចក្លាយជាតារាឆ្នើមនាពេលអនាគតបាន?

//s9.kh1.co/7c/7c8edaf7514af08eafb0100e18e067e233b84fb5.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Ronaldo ថាមានកីឡាករ២រូបដែលអាចក្លាយជាតារាឆ្នើមនាពេលអនាគតបាន

អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៃក្លិបសេះបង្កង់ Juventus ត្រូវគេចាត់ទុកថាជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ ខណៈដែលរូបគេធ្លាប់ឈ្នះពានបាល់មាស ballon d'Or ដល់ទៅ៥សម័យកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ទើបតែរកបាន១០០គ្រាប់ឲ្យ ក្លិបJuventus បន្ទាប់ពីផ្ទេរពី Real Madrid មកកាន់ទឹកដី Turin កាលឆ្នាំ២០១៩ ដែលសរុបជារួមមកគឺគេរកបាន៤៥០គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៤៣៨ប្រកួត ក្នុងអាជីពរបស់គេនិង១០៣គ្រាប់ផ្សេងទៀត គិតលើក្រុមជម្រើសជាតិព័រទុយកាល់។

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និងពាន Ballon d'Or
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និងពាន Ballon d'Or

ដូច្នេះហើយទើប Ronaldo បង្ហើបថាគេពិតជាចង់កសាងស្នាដៃសម្រាប់បន្សល់ទុកដល់កីឡាករជំនាន់ក្រោយ បន្ទាប់ពីគេព្យួរស្បែកជើងជាផ្លូវការ ហើយគេបាននបន្ថែមទៀតថា ខ្សែប្រយុទ្ធ Erling Haaland និង Kylian Mbappe ជាតារាជំនាន់ក្រោយដែលអាចក្លាយជាកីឡាករឆ្នើមដូចគេដែរ។

ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែប្រយុទ្ធ Kylian Mbappe 
ខ្សែប្រយុទ្ធ Kylian Mbappe 

Ronaldo បានថ្លែងប្រាប់ LiveScore ថា៖

ខ្ញុំសង្ឃឹមថាខ្ញុំនឹងត្រូវគេចងចាំក្នុងនាមជាកីឡាករឆ្នើមមួយរូប ជាកីឡាករដែលខិតខំប្រឹងប្រែងនិងជាអ្នកដែលព្យាយាមជួយក្រុម និងបានក្លាយជាផ្នែកមួយប្រវត្តិសាស្ត្របាល់ទាត់។ ហើយសម្រាប់អនាគតតារាឆ្នើមគឺវាពិតជាពិបាកនឹងជ្រើសរើសខ្លាំងណាស់ បើឲ្យយកតែកីឡាករមួយរូប ប៉ុន្តែខ្ញុំគិតថាវាពិតជារំភើបដែលបានឃើញកីឡាករវ័យក្មេងដូចជា Erling Haaland និង Kylian Mbappe ដែលមកបន្តបន្ទាប់គ្នា។ កីឡាករខ្លះអាចលេងល្អបានតែមួយទៅពីររដូវកាលតែកីឡាករឆ្នើមគឺអាចរក្សាទម្រង់លេងល្អបែបនេះពីមួយរដូវកាលទៅមួយរដូវកាល វាពិតជាត្រូវការការព្យាយាមនិងអំណត់ច្រើនណាស់។

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo
ខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland 
ខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland 

ប្រភពmirror

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T