ភ្នំពេញ៖ ថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន០៦នាក់ ជាបុគ្គលិកធ្វើការនៅឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 15BE0 ផ្លូវលេខ ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចបានជម្រាបជូន សូមប្រជាពលដ្ឋដែលបានទៅទិញថ្នាំ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួននៅដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
សូមអញ្ជើញចូល Channel telegram ផ្លូវការរបស់ខ្មែរឡូតដើម្បីទទួលព័ត៌មានបន្ថែម និងរហ័ស៖ https://t.me/khmerload