ហេតុអ្វី រ៉េត សារីតា សម្រេចចិត្តរស់នៅសហរដ្ឋអាមេរិក​បន្ត​រហូត​ដាច់ខែ ខណៈការប្រកួតបានបញ្ចប់ហើយ?

//s9.kh1.co/a5/a5790fd571d6037d9cba2c9dee46648abd118240.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តើមូលហេតុអ្វីបានជា រ៉េត សារីតា សម្រេចចិត្តរស់នៅសហរដ្ឋអាមេរិកបន្តរហូតដាច់ខែ បើទោះការប្រកួតបានបញ្ចប់ហើយក្ដី?

ភ្នំពេញ៖ ការប្រកួត Miss Universe 2020 បានបញ្ចប់ហើយបើគិតមកទល់នឹងថ្ងៃទី១៧ ខែឧសភានេះ តែកញ្ញា​នៅ​មិនទាន់អាចត្រឡប់មកកម្ពុជាបានវិញក្នុងពេលនេះភ្លាមៗនោះទេ ពោលគឺកញ្ញានៅមានភារកិច្ចសំខាន់​មួយទៀត​នោះ​គឺ ដើម្បីចូលរួមកម្មវិធីជួបជុំជាមួយបង ប្អូនសមាគមន៍ខ្មែរ រហូតដល់ចុងខែមិថុនា ទើបអាចត្រឡប់មកវិញបាន។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Roat Nimul Men ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=977,q=100/b4/b4075204512f1cf1ff82c2d0f320ae34f088b3df.jpg

គួររំឭកផងដែរថា សម្រាប់ឆ្នាំនេះម្ចាស់ម្កុដ Miss Universe 2020 – 2021 គឺបានទៅលើកញ្ញាឯក ដែលមកពី​ប្រទេស Mexico ក្រោយនាងឆ្លងកាត់ការជម្រុះជាច្រើនវគ្គ ហើយធ្វើបានល្អជាងកញ្ញាឯកដទៃទៀត ត្រង់វគ្គឆ្លើយ​សំនួរ​។ បើជាមិនបានជាប់ជ័យលេភីក្ដី តែ សារីតា ធ្វើបានល្អបំផុតក្នុងការប្រកួត ពោលគឺកញ្ញាបានខិតខំយ៉ាង​ល្អឥត​ខ្ចោះតែម្ដង៕

https://s9.kh1.co/__image/w=650,h=813,q=100/43/432ba768b0d0ae7f9594e3dfd37f4b4fcb6e3fd6.jpg
https://s9.kh1.co/__image/w=650,h=813,q=100/59/5984205c3985c3d408863064054c16de9946ac8b.jpg
រ៉េត សារីតា
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T