ចូលរួមអបអរសាទរ! ដល់អតិថិជនមហាសំណាងឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះ ពីការជាវកំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី សមា្រប់សប្តាហ៍ទី១

//s9.kh1.co/1a/1a25778385a23428a657c9c5a81df8bb201f5483.jpg
សង្គម

 ១៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ឥឡូវនេះ យើងបានរកឃើញអតិថិជនមហាសំណាងរបស់យើង សម្រាប់សប្តាហ៍ទី ១ ក្នុងកម្មវិធីប្រូម៉ូសិន «ឈ្នះមហារង្វាន់ដ៏ច្រើនអស្ចារ្យពីការជាវកំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី» ពីក្រុមហ៊ុន សាមសុង ហើយដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពី កញ្ញា មាន សូនីតា ដែលជាតំណាងផលិតផល សាមសុង។

ភ្នំពេញ៖ ឥឡូវនេះ យើងបានរកឃើញអតិថិជនមហាសំណាងរបស់យើង សម្រាប់សប្តាហ៍ទី ១ ក្នុងកម្មវិធីប្រូម៉ូសិន «ឈ្នះមហារង្វាន់ដ៏ច្រើនអស្ចារ្យពីការជាវកំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី» ពីក្រុមហ៊ុន សាមសុង ហើយដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពី កញ្ញា មាន សូនីតា ដែលជាតំណាងផលិតផល សាមសុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់ សម្រាប់សប្តាហ៍នេះ។ មហារង្វាន់ធំគឺ ម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 ត្រូវបានទៅឈ្មោះ ពេញ រិទ្ធី មកពីរាជធានី ភ្នំពេញ។ ហើយសម្រាប់រង្វាន់អស្ចារ្យទី ២ គឺម៉ូតូ Honda Zoomer X ត្រូវបានទៅលើឈ្មោះ ហ៊ឺន ហត្ថា មកពីខេត្តបាត់ដំបង ។

រូបភាពពេលចាប់រង្វាន់
រូបភាពពេលចាប់រង្វាន់

នៅក្នុងឱកាសចាប់ឆ្នោតផ្សងមហាសំណាងជូនដល់អតិថិជន កញ្ញា មាន សូនីតា ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តជាមួយផលិតផល Samsung Galaxy S21 5G ស៊េរី ផងដែរ ពិសេសជាមួយនឹងសមត្ថភាពកាមេរ៉ាមុខ-ក្រោយ ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីអស្ចារ្យទៀតជាច្រើន ដែលចំណុចពិសេសៗទាំងអស់នេះហើយ ដែលអាចផ្តល់នូវភាពរីករាយតាមរយៈរូបភាពស្អាតៗ វីដេអូឡូយៗ ក៏ដូចជាងាយស្រួលក្នុងការទំនាក់ទំនងជាមួយហ្វេនៗ ផងដែរ ។

សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់។ កម្មវិធីដ៏រំភើបអស្ចារ្យពីក្រុមហ៊ុន សាមសុង នៅពេលនេះ នឹងផ្តល់ជូនមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

- ម៉ូតូ Honda ADV សរុប ៤ រង្វាន់

- ម៉ូតូ Honda Zoomer X សរុប ៤ រង្វាន់

- ទូរទស្សន៍ Samsung 75 អ៊ីញ សរុប ១២ រង្វាន់

- Samsung ថេប្លេត A7 សរុប ២៤ រង្វាន់

អ្នកឈ្មះរង្វាន់
អ្នកឈ្មះរង្វាន់

* ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W),ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។

ខាងក្រោមនេះ គឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី «ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី» ក្នុងសប្តាហ៍ទី១៖

https://s9.kh1.co/__image/w=543,h=580,q=100/49/49e72b86807a9778434e64346721224dee007e08.jpg
រូបភាពពេលចាប់រង្វាន់
រូបភាពពេលចាប់រង្វាន់
រូបភាពពេលចាប់រង្វាន់
រូបភាពពេលចាប់រង្វាន់
រូបភាពពេលចាប់រង្វាន់
រូបភាពពេលចាប់រង្វាន់

សម្រាប់អតិថិជនដែលពុំទាន់បានទិញ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀតកំពុងរង់ចាំអ្នក។ សូមឱ្យសំណាងល្អ…!

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T