ភ្នំពេញ៖ កាលពីថ្មីៗនេះកម្មការិនីរោងចក្រ មានផ្ទៃពោះមួយរូបបានរៀបរាប់ទាំងទឹកភ្នែកហូរ អួលដើមក ក្រោយពេលខ្លួនជាសះស្បើយពីជំងឺកូវីដ១៩ ខណៈពេលដែលប្តីរបស់ខ្លួននៅសម្រាកនៅព្យាបាលនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កម្មការិនីរោងចក្ររូបនេះមានឈ្មោះថា ហៀង ស្រីនាង មានផ្ទៃពោះ៨ខែ១៥ថ្ងៃបានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្តែប្តីរបស់ខ្លួនបែរជាមិនទាន់ជាសះស្បើយទៅវិញ ដែលនេះគឺជាភាពដ៏លំបាកមួយដែល អ្នកនាងត្រូវរស់បែកពីប្តីមួយរយៈ ដោយមានតែបន់ស្រន់ និងរង់ចាំប្តីខ្លួនឆាប់ជាសះស្បើយពីជំងឺកូវីដ ហើយត្រឡប់មករស់នៅជុំគ្នាវិញប៉ុណ្ណោះ។
ជាចុងក្រោយ កម្មការិនីរោងចក្ររូបនេះ ក៏បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ាណែត និងឯក ឧត្តម ហ៊ុន ម៉ានី ដែលបានរៀបចំចាត់ចែង កន្លែងសម្រាកព្យាបាលដែលមានផាសុខភាពបែបនេះនោះ។
យ៉ាងណាមិញ ខ្មែរឡូតសូមជូនពរឲ្យអ្នកនាង មានសុខភាពល្អ រឹងមាំ និង ជូនពរដល់ប្តីដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយដើម្បី ឆាប់បានទៅមើលថែប្រពន្ធវិញផងដែរ៕
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖