តិចនិកទាំង​នេះ ជួយមនុស្សវ័យចំណាស់បង្កើនថាមពលរាងកាយ!

//s9.kh1.co/d6/d696d3b756fc1caabf07de144a1f21a4dd6a3685.jpg
យល់ដឹង

 ១៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពេល​យើង​ឈាន​ចូល​ដល់​វ័យ​ចំណាស់ មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​អស់​ថាមពល​ធ្វើ​អ្វី​លែង​កើត​នោះ​ទេ។

ពេល​យើង​ឈាន​ចូល​ដល់​វ័យ​ចំណាស់ មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​អស់​ថាមពល​ធ្វើ​អ្វី​លែង​កើត​នោះ​ទេ។ ជា​ការពិត​ពេល​យើង​ចាស់​ទៅ​ភាព​រហ័សរហួន រវៀសរវៃ​របស់​យើង​ពិត​ជា​ថយ​ចុះ​មែន តែ​ក៏​យើង​នៅ​មាន​វិធី​មួយ​ចំនួន​ដើម្បី​រក្សា​ និង​បង្កើន​ថាមពល​សម្រាប់​រាង​កាយ​បាន​ដែរ​។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. របប​អាហារ

ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ​ស្រស់ និង​អាហារ​មិន​កែច្នៃ​ផ្សេង​ៗ​ទៀត គឺ​ជួយ​បន្ថែម​ជាតិ​រ៉ែ និង​វីតាមីន​ផ្សេងៗ​ដល់​រាង​កាយ​។ ដូច​គ្នា​ដែរ ការ​ញ៉ាំ​សាច់​សត្វ​ក៏​ល្អ​ចំពោះ​សុខភាព​ដែរ តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម​បាន​ហើយ ព្រោះ​សាច់​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រំលាយ ដែល​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​វិញ​ដែរ។​

ការ​ញ៉ាំ​អាហារ​កញ្ចប់ ឬ​អាហារ​កែច្នៃ មិន​ផ្ដល់​ប្រ​យោជន៍​អ្វី​ច្រើន​ក្នុង​ការ​បង្កើន​ថាមពល​ដល់​មនុស្ស​វ័យ​ចំណាស់​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ខ្សោយកម្លាំង និង​ឡើង​គីឡូ​ទៅ​វិញ​។

២. បន្ថែម​វីតាមីន D

វីតាមីនD មាន​សារសំខាន់​ក្នុង​ការ​បង្កើន​ថាមពល និង​ផ្លូវ​អារម្មណ៍ និង​អាច​រក​បាន​ដោយ​គ្រាន់​តែ​យើង​ចំណាយ​ពេល​ខ្លះ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ ពេល​ដែល​កាំរស្មី​UV មក​ប៉ះ​នឹង​ស្បែក នោះ​វា​នឹង​បំប្លែង​ទៅ​ជា​វីតាមីន D។ ​

ប៉ុន្តែ​ថា មនុស្ស​វ័យ​ចំណាស់ អាច​ពិបាក​ស្រូប​យក​វីតាមីន​Dពី​ពន្លឺ​ព្រះអាទិត្យ​បន្តិច​ ដោយ​សារ​តែ​ស្បែក​ធ្វើ​ការ​លែង​សូវ​មាន​ប្រសិទ្ធ​ភាព​។ បើ​សិន​ជា​យើង​ជា​មនុស្ស​វ័យ​ចំណាស់ ហើយ​ខ្វះ​វីតាមីន D ទៀត​នោះ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា​តើ​អាច​ប្រើ​អាហារ​បំប៉ន​វីតាមីន D បាន​ឬ​យ៉ាង​ណា។

៣. យក​ចិត្ត​ទុក​ដាក់​លើ​វីតាមីន B12

វីតាមីន​សំខាន់​សម្រាប់​បង្កើន​ថាមពល​មួយ​ទៀត​ដែរ គឺ​វីតាមីន​B12 ។ វីតាមីន​នេះ អាច​រក​បាន​នៅ​ក្នុង​សាច់​សត្វ តែ​ត្រូវ​ចាំ​ថា​កុំ​ញ៉ាំ​សាច់​ច្រើន​ពេក ព្រោះ​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​រំលាយ​។ ក្រៅពី​នេះ យើង​អាច​រក​វីតាមីន B12 បាន​នៅ​ក្នុង​ទឹក​ដោះ​គោ និង​ទឹក​សណ្ដែក ឬ​ផ្លែ​អាល់ម៉ុន។

​៤. បញ្ចេញ​ពល​កម្ម​

ស្ថិត​ក្នុង​វ័យ​ចំណាស់ ពិត​ណាស់​ថា​ពិបាក​​ធ្វើ​ចលនា មិន​ដូច​កាល​នៅ​ក្មេងៗ តែ​ក៏​យើង​មិន​ត្រូវ​បោះបង់​ការ​ធ្វើ​ចលនា​រាង​កាយ​ដែរ​។ មនុស្ស​វ័យ​ចំណាស់ គ្រាន់តែ​អាច​ដើរ​ចុះ​ឡើង​ពីរ​បី​នាទី​ម្ដង និង​ធ្វើ​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ក៏​អាច​ជួយការ​ពារ​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​ថាមពល​ដែរ​។ ពេល​វេលា​ល្អ គឺ​យើង​អាច​ដើរ​នៅ​ពេល​ព្រឹក ដើម្បី​បាន​ត្រូវ​ពន្លឺ​ថ្ងៃ​ផង​​។​

ការ​បាន​ត្រូវ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​ពេល​យើង​ដើរ ក៏​ជួយ​គ្រប់​គ្រង​ដល់​ចង្វាក់បេះដូង និង​ជួយ​ឲ្យ​យើង គេង​លក់​ស្រួល​នៅ​ពេល​យប់​ដែរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T