កីឡាកររបស់ Arsenal រូបនេះនឹងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ

//s9.kh1.co/68/68370f09092ab3e93e75280fdaed338a07ad8e66.jpg
កីទ្បា

 ១៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Willian នឹងចែកផ្លូវជាមួយ Arsenal នៅរដូវក្ដៅខាងមុខនេះ

អង់គ្លេស៖ ខ្សែបម្រើ Willian ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លិបកាំភ្លើងធំ Arsenal នៅរដូវក្ដៅនេះបន្ទាប់ពីផ្ទេរមកទឹកដី Emirates បានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Willian
   ខ្សែបម្រើ Willian

កីឡាករសញ្ជាតិប្រេស៊ីលដែលជាអតីតតារាឆ្នើមនៅ Chelsea រូបនេះ ហាក់មិនសូវកាក់កបប៉ុន្មានទេពេលលេងនៅ Arsenal ដែលគេមិនសូវឃើញលោកគ្រូបង្វឹក Mikel Arteta ដាក់ Willian ឲ្យចូលលេងណាស់ ខណៈគេបានចុះកុងត្រា៣ឆ្នាំជាមួយក្លិប។

   ខ្សែបម្រើ Willian
   ខ្សែបម្រើ Willian

មកទល់ពេលនេះហើយ Willian រកបានតែ១គ្រាប់គត់ក្នុងការបង្ហាញខ្លួនចំនួន៣៧លើក និងបញ្ជូនបាល់ចំនួន៧គ្រាប់ទៀត ទើបគេសម្លឹងរកផ្លូវចង់ចាកចេញដើម្បីមាននាទីលេងច្រើនជាងនេះស្របពេល ខ្សែការពារ David Luiz ក៏ត្រូវគេរំពឹងទុកថានឹងចាកចេញពី Arsenal ពេលកុងត្រារបស់គេផុតដែរ។

ខ្សែបម្រើ Willian និង 

ខ្សែការពារ David Luiz
ខ្សែបម្រើ Willian និង  ខ្សែការពារ David Luiz

អ្នកសារព័ត៌មានដែលអាចទុកចិត្តបានគឺលោក Fabrizio Romano បានបង្ហើបថា Willian មានភាគរយខ្ពស់ចាកចេញពីក្លិប ខណៈក្លិបនៅលីគអាមេរិក Major League Soccer មួយចំនួនក៏ចាប់អារម្មណ៍ចង់បានគេ ហើយក្លិប Arsenal ក៏បានបើកផ្លូវឲ្យ Willian ចាកចេញដែរ៕

ខ្សែបម្រើ Willian
ខ្សែបម្រើ Willian

ប្រភពmetro

Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T