តាមពិត រឿងបែបនេះសោះ! ក្តៅៗ ម្ចាស់ហាង Koi និយាយរឿងស្មានមិនដល់ ពេលទៅដល់តុលាការ

//s9.kh1.co/09/0975e2ba011f9ddf7e4982dbcd5f7cadb6c4546a.png
សង្គម

 ១៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សាលាដំបូងរាជធានីភ្នំពេញចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងសំណុំរឿងម្ចាស់ហាង Koi យ៉ាងដូច្នេះ ថាពិតជានៅក្រោយការសមគំនិតពិតប្រាកដមែន

ភ្នំពេញ: យោងតាមសេចក្តីថ្លែងការណ៍របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៧ ខែសភា ឆ្នាំ២០២១ មានរូបភាព អាសអាកាសជាច្រើនសន្លឹក ត្រូវបានចែកចាយនៅលើ បណ្តាញសង្គម ដែលបង្កើតឲ្យមានការភ័ន្តច្រឡំជាសាធារណៈថាជារូបភាពរបស់កញ្ញា មាន ពេជ្រវីតា និងបានធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ មានពេជ្ររីតា ក៏ដូចជាប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅមុនពេលមានការចែកចាយរូបភាពអាសអាភាសទាំងនះ ស្ថាប័នមានសមត្ថកិច្ចមានភស្តុតាងបឋម ដែលបញ្ជាក់ថា មានការជ្រើសរើសមនុស្សចំនួនពីរនាក់ដែលម្នាក់ មានភិនភាពប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះ ហេង សៀ ដើម្បីថតជាវីដអូឃ្លីប។

ម្ចាស់KOi
ម្ចាស់KOi

ផ្អែកលើមូលដ្ឋានខាងលើ អយ្យការអមសាលាដំបូងរាជនីភ្នំពេញបានដឹកនាំ និងសម្របសម្រួលការងារ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកការពិតលើរឿងនេះ ដោយអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននិតិវិធីលើមនុស្សមួយចំនួន ដើម្បីធ្វើការសារសួរនិងប្រមូលព័ត៌មាន។ការស៊ើបអង្កេតកន្លងទៅនេះ ទទួលបានលទ្ធផលដូចតទៅនេះ៖

១-ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ពិតជាបានជ្រើសរើសមនុស្សពីនាក់ គឺស្រីម្នាក់ និងប្រុសម្នាក់ដែលមានលក្ខណះភិនភាគប្រហាក់ប្រហែល មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្តែងត្រាប់តាមអង្គហេតុនៃជម្លោះដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្រវីតានិងឈ្មោះ ហេង - សៀ ក្នុងរថយន្តកើតហេតុ ពិតប្រាកដមែន ព្រមទាំងមានវីដេអូបនៃការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះ ជាភស្តុតាង សំអាង ប៉ុន្តែពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូអាសអាភាស ឬរូបភាពអាសអាភាស ដែលត្រូវបាន ចែកចាយក្នុងបណ្ដាញសង្គមឡើយ។

២-ឈ្មោះ ឃន ឈុនតារា ភេទប្រុស អាយុ ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា ខ្លួនគាត់ក៏ បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមណ្ដាញសង្គម និងបានចែករំលែករូបភាព ទាំងនេះតាមប្រព័ន្ធ WhatsApp និងTelegram ឱ្យមនុស្សចំនួន ០៧នាក់។ ករណីនេះសាមីខ្លួន បានធ្វើលិខិត សុំអភ័យទោស និងសន្យាថានឹងមិនឲ្យករណីនេះ កើតមានជាថ្មីទៀតឡើយ។

ព-អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវវិធានស៊ើបអង្គេតខាងលើនេះ និងបានសម្រេចដោះលែង ឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវប្រភពរូបភាពអាសអាភាសដែលត្រូវបានចែកចាយលើបណ្ដាញសង្គម ដែលអំពើផលិតរូបភាព អាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ៕

ប្រភពសេចក្តីថ្លែងការណ័យោង: សាលាដំបូងរាជធានីភ្នំពេញ

សេចក្តីថ្លែងការណ៍របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ
សេចក្តីថ្លែងការណ៍របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ
https://s9.kh1.co/__image/w=650,h=899,q=100/3a/3afdfed066e0966d2c3dae56212ad0832e3a9110.jpg
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T