ទឹកចិត្តល្អប្រពៃ! IU បរិច្ចាគទឹកប្រាក់ជាច្រើនដល់អង្គការកុមារមួយក្នុងថ្ងៃខួបកំណើត

//s9.kh1.co/a2/a2f48109c1f26d0b9bac6b9fb47c5703f17c0cd3.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ទឹកចិត្តល្អប្រពៃ! IU បរិច្ចាគទឹកប្រាក់ជាច្រើនដល់អង្គការកុមារមួយក្នុងថ្ងៃខួបកំណើត

កូរ៉េខាងត្បូង៖ តារាសម្ដែង ក៏ដូចជាតារាចម្រៀងទោលស្រី ដែលមានសម្លេងដ៏សែនពីរោះ Lee Ji Eun ដែលមហាជនភាគច្រើនស្គាល់ថា IU នោះ បានធ្វើរឿងមួយដ៏ល្អប្រពៃ ដែលធ្វើឱ្យអ្នកគាំទ្រនាងកាន់តែស្រលាញ់ចូលចិត្តនាង និងមានមោទនភាពលើនាងលើលដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU
IU

កាលពីថ្ងៃទី១៦ ខែឧសភាកន្លងផុតទៅថ្មីៗនេះ ដែលវាជាថ្ងៃកំណើតរបស់ IU គម្រប់២៨ឆ្នាំ នាងក៏បានសម្រេចចិត្តបរិច្ចាគទឹកប្រាក់របស់ខ្លួនចំនួន ៥០០លានវ៉ុន ទៅដល់អង្គការមួយដែលមើលថែកុមារដែលមានជំងឺមហារីក ក៏ដូចជាមានជំងឺដែលកម្រជួបប្រទះ។ វាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ព្រោះ IU តែងតែធ្វើរឿងសប្បុរសធម៌ជាច្រើនលើកច្រើនសារមកហើយ ជាពិសេសនៅក្នុងពេលដែលនាងប្រារព្ធពីធីខួបកំណើតរបស់ខ្លួនតែម្តង៕ 

IU 
IU 

ប្រភពAllkpop

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T