ធ្លាក់ថ្លៃភ្លាមៗ! ក្រោយ Elon Musk ចង់បោះបង់ Bitcoin របស់ខ្លួនដែលមានទាំងប៉ុន្មានចោលទាំងអស់

//s9.kh1.co/66/669b9f04949cf9197f99a42b5097d59eb9b9d5a2.jpg
បច្ចេកវិទ្យា

 ១៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Elon Musk ពិតជាមានឥទ្ធិពលមែន ចង់ឱ្យ cryptocurrency មួយណាធ្លាក់ក៏បានដែរ ប្រើតែសម្តីប៉ុន្មានម៉ាត់

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់នៅក្នុងធ្វីតធ័រកាលពីរសៀលថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រហែលជាអាចលក់ bitcoin របស់ខ្លួនចោលទាំងអស់ ដោយការធ្វីតនេះបានធ្វើឱ្យតម្លៃរបស់ cryptocurrency មួយនេះធ្លាក់ចុះមួយរំពេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bitcoin បានធ្លាក់ចុះប្រហែល 8% គឺចុះទៅប្រហែល44,000ដុល្លារក្នុងមួយកាក់វិញ។

អ្នកប្រើប្រាស់បណ្តាញសង្គមធ្វីតធ័រម្នាក់ឈ្មោះ CryptoWhale បាននិយាយថា៖ «អ្នកលេង Bitcoin ទាំងអស់នឹងទះកំផ្លៀងខ្លួនឯងនៅត្រីមាសបន្ទាប់ នៅពេលពួកគេដឹងថាក្រុមហ៊ុន Tesla បានបោះបង់ចោល bitcoin ដែលនៅសល់ទាំងអស់។ @elonmusk កំពុងតែមានអ្នកស្អប់ច្រើនហើយ តែខ្ញុំនឹងមិនស្តីបន្ទោសគាត់ទេ ... »

លោក Musk ក៏បានឆ្លើយថា «ពិតហើយ»។

ធ្វីតឆ្លើយឆ្លង
ធ្វីតឆ្លើយឆ្លង

ការលក់ Bitcoin បានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីលោក Musk បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងទុក bitcoin ជាជាងលក់ bitcoin ដែលខ្លួនមាន ហើយនិងមានបំណងប្រើវាសម្រាប់ប្រតិបត្តិការភ្លាមៗនៅពេលដែលការ mining របស់វាផ្លាស់ប្តូរពីប្រើប្រេងឥន្ធន: ទៅប្រើថាមពលស្អាតវិញ។ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕  

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T