បវរកញ្ញាឯកចក្រវាល លើកទី៦៩ ជាអ្នកណា? ដឹងប្រវត្តិនាង បានដឹងញាក់សាច់ប៉ុណ្ណា

//s9.kh1.co/db/db8ab9bc99d63914548518a49f1ac05ac02853fb.png
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

នេះគឺជាប្រវត្តិរបស់បវរកញ្ញាឯកចក្រវាលលើកទី៦៩ ក្រោយពីទទួលបានជោគជ័យនៅក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលឆ្នាំ២០២០ កាលពីអំបាញ់មិញនេះ

សហរដ្ឋអាមេរិក: ពេលវេលាទន្ទឹមរង់ចាំជាយូរមកដល់ នៅទីបំផុតស្ថាប័នបវរកញ្ញាឯកចក្រវាលពិភពលោក​ បានស្វែងរកឃើញម្ចាស់មកុដថ្មីលើកទី៦៩ ដោយបានទៅលើបវរកញ្ញា​ប្រទេស ម៉ិកស៊ីកូ នាង Andrea Meza វ័យ២៧ ឆ្នាំ និងមានកម្ពស់ ១ម៉ែត្រ ៨០សង់ទីម៉ែត្រ ដែលជាម្ចាស់មកុដបវរកញ្ញាតម្លៃ៥លាន បន្តតំណែងពីបវរកកញ្ញាប្រទេសអាហ្រ្វង់ខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   នាង Andrea Meza
   នាង Andrea Meza

យ៉ាងណាមិញ នៅថ្ងៃនេះខ្មែរឡូត សូមធ្វើការបង្ហាញ ដោយលើយកនូវជីវប្រវត្តិ និងការតស៊ូ នៅក្នុងអាជីពជាបវរកញ្ញារបស់ម្ចាស់មកុដតម្លៃ ៥លានដុល្លារ  ដោយនាង Andrea Meza មកជម្រាបជូនប្រិយមិត្តដូចតទៅ៖

១/. អំពីប្រវត្តិជីវិត និងការសិក្សា

   នាង Andrea Meza
   នាង Andrea Meza

កើតនៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ១៩៩៤ មានឪពុកឈ្មោះ Alma Carmona និង ម្តាយ Santiago Meza នាង Andrea Meza ធំដឹងក្តីនៅទីក្រុងជីហួហួ ប្រទេសម៉ិកស៊ិច នាងជាកូនស្រីច្បងក្នុងចំណោមកូនស្រី ៣ នាក់ដែលមានដើមកំណើតជាជនជាតិចិន។ ក្រោយមកនាងបានបញ្ចប់អនុវិទ្យាល័យ នៅMeza រួចបានចុះឈ្មោះចូលរៀននៅវិទ្យាល័យ និងក្រោយមកទៀតនាងបាន ចូលរៀនថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យស្វយ័តឈីហួហួជាកន្លែងដែលនាងសិក្សាផ្នែកវិស្វកម្មសូហ្វវែរ។ នាងបានបញ្ចប់សញ្ញាប័ត្ររបស់នាងនៅឆ្នាំ ២០១៧ ហើយក្រោយមកបានចាប់ផ្តើមធ្វើការនៅម៉ិចស៊ិចជាវិស្វករ បន្ថែមលើអាជីពជាតារាម៉ូដែល។

២/. អំពីអាជីពជាតារាបង្ហាញម៉ូត:

   នាង Andrea Meza
   នាង Andrea Meza

 មានវ័យ២៧ឆ្នាំ នាងAndrea Meza មានអាជីពជាតារាបង្ហាញម៉ូតនិងធ្លាប់ជាម្ចាស់មកុដបវរកញ្ញាម៉ិចស៊ិចឆ្នាំ២០២០ ហើយនាងក៏ធ្លាប់ជាបេក្ខភាពតំណែងលំដាប់រងទី១នៃការប្រកួតបវរកញ្ញាពិភពលោក ២០១៧កាលពីពេលកន្លងទៅផងដែរ។

សូមរំលឹកផងដែលថា ក្នុងវ័យ២៧ឆ្នាំ និងផ្អែកលើបទពិសោធន៍ចាស់ឆ្នាំលើវិស័យប្រកួតបវរកញ្ញានេះ នាង Andrea Meza ត្រូវបានជ្រើសរើសជាម្ចាស់មកុដបវរកញ្ញាឯកចក្រឆ្នាំ២០២០ លើកទី៦៩ ដែលនឹងក្លាយជាបេក្ខភាពទី២ ក្នុងការគ្រងមកុដពេជ្រដែលមានតម្លែដល់ទៅ៥លានដុល្លារសហរដ្ឋអាមេរិក៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T