មិនមានភាពជឿជាក់លើខ្លួនឯង វិធីសាស្រ្ត ៤យ៉ាងអាចឲ្យអ្នកកសាងទំនុកចិត្តចំពោះខ្លួនឯងបាន

//s9.kh1.co/d7/d7243306fdf4f30a289efb45153dc14f818c5b3a.png
យល់ដឹង

 ១៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មានមនុស្សជាច្រើនមែនទែនមានបញ្ហា ដោយសារមិនមានភាពជឿជាក់លើខ្លួនឯង នៅពេលយើងមានទំនុកចិត្តលើខ្លួនឯង អាចធ្វើឲ្យអ្នកមានភាពក្លាហាននិងឆាប់ទទួលបានភាពជោគជ័យជាងធម្មតាផងដែរ។

មានមនុស្សជាច្រើនមែនទែនមានបញ្ហា ដោយសារមិនមានភាពជឿជាក់លើខ្លួនឯង នៅពេលយើងមានទំនុកចិត្តលើខ្លួនឯង អាចធ្វើឲ្យអ្នកមានភាពក្លាហាននិងឆាប់ទទួលបានភាពជោគជ័យជាងធម្មតាផងដែរ។ ធ្វើតាមចំណុចទាំង៤ខាងក្រោមនេះ អ្នកនឹងអាចបង្កើនទំនុកចិត្តទៅលើខ្លួនឯងបាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធីទី ១៖ ចោលគំនិតអវិជ្ជមាន

 ចោលគំនិតអវិជ្ជមាន
 ចោលគំនិតអវិជ្ជមាន

តើអ្នកអាចបង្កើនទំនុកចិត្តតាមរបៀបណាប្រសិនបើអ្នកនៅតែមានអារម្មណ៍ខ្លួនឯងមិនអាចធ្វើបានឬគិតថាអ្វីៗមិនអាចទៅរួចនោះ? ដូចនេះ បើអ្នកពិតជាចង់ក្លាយជាមនុស្សមានទំនុកចិត្តលើខ្លូនឯងពិតប្រាកដមែននោះ អ្នកត្រូវតែបោះគំនិតបែបនោះចោលជាបន្ទាន់។

វិធីទី ២៖ ពិនិត្យមើលទៅលើការតែងខ្លួននិងកាយវិការ

 ពិនិត្យមើលទៅលើការតែងខ្លួននិងកាយវិការ
 ពិនិត្យមើលទៅលើការតែងខ្លួននិងកាយវិការ

អ្នកគួរតែជ្រើសរើសសំលៀកបំពាក់ ស្បែកជើង រួមទាំងការធ្វើសក់ប្រភេទណាដែលអ្នកខ្លួនឯងផ្ទាល់មានទំនុកចិត្ត ព្រោះវានឹងជួយអ្នកនៅពេលដែលអ្នកនិយាយជាមួយមនុស្សជុំវិញខ្លួនផងដែរ។ ការឈរត្រង់ខ្លួន និងការញញឹមបន្តិចអាចធ្វើឲ្យអ្នកដទៃមើលមិនសូវដឹងថាអ្នកកំពុងភ័យឬមិនសូវមានទំនុកចិត្តបាន។

វិធីទី ៣៖ ទទួលស្គាល់កំហុសឬបរាជ័យ

ទទួលស្គាល់កំហុសឬបរាជ័យ
ទទួលស្គាល់កំហុសឬបរាជ័យ

បរាជ័យម្ដងមិនប្រាកដថាបរាជ័យមួយជីវិតនោះទេ តែអ្នកត្រូវតែចេះទទួលស្គាល់ពីកំហុសនិងបរាជ័យហើយព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យល្អជាងមុនទើបជាការប្រសើរ។

វិធីទី ៤៖ ធ្វើការត្រៀមទុកមុន

ធ្វើការត្រៀមទុកមុន
ធ្វើការត្រៀមទុកមុន

បើសិនជាអ្នកដឹងថាអ្នកត្រូវប្រលងនៅអាទិត្យក្រោយ អ្នកគួរតែត្រៀមខ្លួនចាប់ពីថ្ងៃនេះទៅ ហើយបើសិនជាអ្នកមានពេល អ្នកក៏គួរតែអានសៀវភៅមុនពេលទៅរៀនជាប្រចាំផងដែរ ព្រោះថាវានឹងធ្វើឲ្យអ្នកមានជំនឿលើខ្លួនឯងរឹតតែខ្លាំង៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T