មានសម្រស់​ស្អាត​យ៉ាងណា ក៏ជួបតែ​​ភាព​ឈឺ​​ចាប់​​ឥត​ឈប់​ឈរ​ បើអ្នកមានចរិតទាំង ៤ប្រភេទនេះ

//s9.kh1.co/cf/cf11ac0faa2e4f9d54b4c1f42d699a42681b8a22.jpg
យល់ដឹង

 ១៧-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នារីមានចរិត ៤ប្រភេទនឹងជួបតែភាពឈឺចាប់ឥតឈប់ បើទោះបីជាមានសម្រស់ស្រស់ស្អាតក្ដី

បើទោះបីជាអ្នកមានសម្រស់ស្រស់ស្អាត មានសាច់សរខ្ចី មុខគួរជាទីគយគន់យ៉ាងណាក្ដី តែអ្នកមានអត្តចរិត ៤​ប្រភេទ​​នេះក្នុងខ្លួន សូមប្រាប់ត្រង់ៗចុះមួយជាតិនេះអ្នកមិនអាចរកក្ដីសុខសម្រាប់ខ្លួនឯងបាននោះទេ បើអ្នកនៅតែ​រឹង​ទទឹងមិនព្រមកែប្រែខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយចរិតទាំង ៤ដែលអ្នកគួរចៀសវាងនោះរួមមាន៖

១. តាំង​ខ្លួន​ក្លាហាន​ ព្រមទាំងអំនួតជ្រុល

https://s9.kh1.co/__image/w=650,h=743,q=100/37/379648258949b23f8a986360c71b1ff58a6679e7.jpg

នារីដែលអាចរកប្រាក់ចិញ្ជឹមខ្លួនឯងបានដោយមិនរំពឹងប្រាក់ពីស្វាមី សង្គមសព្វថ្ងៃតែងតែហៅថានារីពូកែ។ តែអ្នកកុំភ្លេច​ថា ស្វាមី​ក៏មានតួនាទីរកប្រាក់សម្រាប់ទំនុកបំរុងគ្រួសារដែរ។ បើអ្នករវល់តែឱប​ក្រសោប​គ្រប់​យ៉ាង​ម្នាក់​ឯង ​ដោយទុកឲ្យប្ដីរបស់អ្នកអង្គុយតែអូសហ្វេសប៊ុក ផឹកការហ្វេមិនអើពើរឿងគ្រួសារនោះ ច្បាស់ណាស់អ្នករក​សុភមង្គល​ផ្លូវកាយ និងផ្លូវចិត្តមិនឃើញទេ។

២. គ្មានពេលសម្រាប់ទំនាក់ទំនងនៅខាងក្រៅ ព្រោះរវល់តែការងារក្នុងផ្ទះ

ទំនាក់ទងខាងក្រៅច្បាស់ជាត្រូវកាត់ផ្ដាច់ស្ទើរតែទាំងស្រុងទាំងមិត្តភក្តិ ឬក៏ការងារដែលអ្នកស្រលាញ់ នោះក៏ព្រោះ​តែ​ក្រោយរៀបការហើយអ្នកត្រូវប្រែខ្លួនជាស្ត្រីមេផ្ទះ ដូចនេះគ្មានពេលច្រើនសម្រាប់ការជួបជុំដូចពេលនៅលីវនោះទេ។អ្នកគួររៀនចំណាយពេលវេលាខ្លះដើម្បីខ្លួនឯង ដូចជាដើរផ្សារ ដំណើរកម្សាន្តចុងសប្ដាហ៍រយះពេលខ្លី ការជួបជុំ​មិត្តភក្ដិ​ចាស់ៗ ដើម្បីផ្លាស់ប្ដូមតិគ្នា ហើយវាក៏ជាផ្នែកមួយនៃសេចក្ដីសុខផ្លូវចិត្តរបស់យើងដែរ។

៣. មនុស្សស្រីដែលទាមទាការអាណិតពីមនុស្សជុំវិញខ្លួន

https://s9.kh1.co/__image/w=600,h=739,q=100/e2/e254ac3ad3ec7ac0002f2792680595f6546bceb8.jpg

អ្នកត្រូវចាំថាគ្មានអ្នកណាស្មោះត្រង់នឹងអ្នកគ្រប់ពេលទេ សូម្បីតែអ្នកពេលខ្លះក៏កុហកខ្លួន​ឯងម្ដងម្កាលដែល។ បើអ្នកជាមនុស្សស្រីឆ្លាត អ្នកនឹងពុំខ្វល់ពីអ្នកដទៃទេ ត្រូវទេ? ពោលគឺរក្សាជំហរជាខ្លួនឯងមិនទន់ជ្រាយទៅ​តាមពេលវេលា មិនបើកកកាយរឿងតិចតួចឲ្យអ្នកដទៃដឹង តែធ្វើយ៉ាងណារកដំណោះស្រាយសម្រាប់ខ្លួនឯង នឹងរកអ្វីដែលខ្លួនឯងកំពុងចង់បាន។

៤. ស្រលាញ់ស្វាមីច្រើនជាងស្រលាញ់ខ្លួនឯង

https://s9.kh1.co/__image/w=650,h=812,q=100/be/be85fab60a76f1c3d685e72b150e6a3ad2c8b1bd.jpg

កុំដល់ថ្នាក់គ្មានគេអ្នករស់មិនបាន យ៉ាងហោចណាស់អ្នកនៅមានខ្លួនឯងសម្រាប់លើកទឹកចិត្តខ្លួន​ឯងឲ្យមាន​សង្ឃឹមដើរទៅមុខ។ នារីដែលស្រលាញ់ប្ដីងុបងុលពេក ដល់ថ្នាក់រស់នៅដោយគ្មានគេមិនបាន ជាលិទ្ធផល​ដែល​ទទួលបានភាគច្រើនគឺឈឺចាប់។ហេតុអ្វីដឹងទេ? ព្រោះគេគិតថាបើទោះបីគេក្បត់អ្នក គេលួចមានអ្នកថ្មី គេឆក់យក​សេចក្ដីសុខ​ពីអ្នកទៅឲ្យអ្នកដទៃក៏គេមិនខ្យល់ ដោយសារគេគិតថាអ្នកនឹងលើកលែងឲ្យគេ ហើយមិនហ៊ានដើរចេញពី​ពិភព​ខ្មៅងងឹតមួយនេះ៕

  ប្រភព៖ Phunutoday

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T