ស្ងាត់ៗ! JYP ទម្លាក់វីដេអូពញ្ញាក់អារម្មណ៍របស់ Jihyo សម្រាប់ «Performance Project» (មានវីដេអូ)

//s9.kh1.co/2d/2d73e68f9e86c90220b8cf5ceb04f17a1699391e.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

JYP ទម្លាក់វីដេអូពញ្ញាក់អារម្មណ៍របស់ Jihyo សម្រាប់ «Performance Project»

កូរ៉េខាងត្បូង៖ នៅយប់ថ្ងៃទី១៦ ខែឧសភានេះ ខាងផលិតកម្ម JYP បានបង្ហោះនូវវីដេអូពញ្ញាក់អារម្មណ៍មួយដែលមានសមាជិកម្នាក់របស់ TWICE (Jihyo) ដែលនាងមានតួនាទីជាមេក្រុម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវីដេអូពញ្ញាក់អារម្មណ៍នោះផងដែរ Jihyo បានបញ្ចេញនូវក្បាច់រាំដ៏មានថាមពល និងទាក់ទាញជាទីបំផុត បូករួមជាមួយអ្នករាំអមនារីជាច្រើនរូប ក្នុងរយៈពេលត្រឹមតែ ២៦ វិនាទី ដែលធ្វើអោយអ្នកគាំទ្រទាំងឡាយពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ សម្រាប់ការសម្តែងរបស់ Jihyo មួយនេះ។ សម្រាប់ការបរិច្ឆេទនៃការចេញនូវវីដេអូមួយនេះផងដែរ គឺនៅថ្ងៃទី១៩ ខែឧសភា ខាងមុខឆាប់ៗនេះហើយ។ សូមរង់ចាំទស្សនាទាំងអស់គ្នាណា ONCE។

គួរបញ្ជាក់ផងដែរថា សម្រាប់សមាជិក TWICE នីមួយៗតែងតែមាន "Performance Project" របស់ពួកគេរៀងៗខ្លួន បើនិយាយអោយស្រួលស្តាប់ទៅវាហាក់ដូចជាការលេចមុខជាតារាចម្រៀងទោលអញ្ជឹង ប៉ុន្តែមិនទាន់មានពត៌មានណាមួយ ដែលថាសមាជិកណាមួយត្រៀមនឹងលេចមុខជាតារាចម្រៀងទោលនោះទេ ដោយសារពួកគេហាក់ស្រលាញ់ការងារជាក្រុមជាង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Jihyo
Jihyo
Performance Project of JIHYO
Performance Project of JIHYO
សូមទស្សនាវីដេអូ
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T