V និយាយពីអារម្មណ៍ពិត ​កាលពីពេលដែលផលិតកម្ម​មិន​ឲ្យ​គាត់​ចេញមុខ​ជាសមាជិកក្នុងក្រុម BTS

//s9.kh1.co/71/713c1b387bef055387f8296b7bb19023ac66ffbb.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

V និយាយពីអារម្មណ៍ពិតកាលពីពេលដែលផលិតកម្មមិនឲ្យគេបង្ហាញខ្លួនជាសមាជិកម្នាក់ក្នុងក្រុម BTS

កូរ៉េខាងត្បូង៖ នៅក្នុងការសម្ភាសន៍របស់ Rolling Stone V បាននិយាយអំពីកាលពីពេលដែលគាត់នៅជាសមាជិកអាថ៌កំបាំងក្នុងក្រុម BTS។ នៅថ្ងៃនេះមានអ្នកគាំទ្ររាប់លាននាក់ស្គាល់ថា V គឺជាអ្នកណា ប៉ុន្តែកាលពីឆ្នាំ ២០១៣ ពេលដែល BTS កំពុងរៀបចំការ debut គឺគ្មានអ្នកស្គាល់ V ថាជាអ្នកណាឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រប់យ៉ាងបានចាប់ផ្ដើមនៅពេលដែល V បានជូនមិត្តភក្តិទៅប្រឡងសមត្ថភាពចូល BigHit ប៉ុន្តែដោយសារតែក្រុមការងារចាប់អារម្មណ៍នឹងមុខមាត់របស់គាត់ទើបគេសួរថាគាត់ចង់ចូលប្រឡងដែរឬទេ?​ គាត់ក៏យល់ព្រម។

V បាននិយាយថា គាត់បានបង្ហាញសមត្ថភាពទាំងអស់ដែលគាត់មាន ដូចជា ការច្រៀង រាំ រ៉េប beatbox ហើយនិងការលេង saxophone ផងដែរ។ គាត់បានជាប់កាលប្រឡងហើយចូលជាអ្នកហ្វឹកហ្វាត់ក្នុងផលិតកម្មជាផ្លូវការនៅឆ្នាំ ២០១១។ ស្របពេលដែលសមាជិកទាំង ៦ នាក់ទៀតបានបង្ហាញខ្លួនឲ្យអ្នកគាំទ្របានស្គាល់នៅឆ្នាំ ២០១២​ ក៏ V ត្រូវបានផលិតកម្មលាក់មុខទុកសិន។ 

រហូតដល់ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៣ ទើប V ត្រូវបានបង្ហាញខ្លួនជាសមាជិក BTS ជាផ្លូវការតាមរយៈ teaser photo ដែលចេញមុនពីរថ្ងៃមុន debut។​​ អ្នកគាំទ្រគិតថា មូលហេតុដែលគេលាក់ V ទុកយូរបែបនេះព្រោះតែគាត់សង្ហារខ្លាំងពេកទើបក្រុមការងារចង់លាក់ទុកសិនដើម្បីធ្វើឲ្យអ្នកគាំទ្រដែលមិនធ្លាប់ឃើញគាត់ពីមុនមានការភ្ញាក់ផ្អើល ហើយទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនឲ្យមកមើល សមាជិកដែលលាក់ទុកដូចកំណប់របស់ BTS ។

 V ក្រុម BTS
 V ក្រុម BTS

ធ្វើជាសមាជិកដែលត្រូវលាក់មុខសិនមិនងាយស្រួលទេសម្រាប់ V ហើយគាត់ថែមទាំងបាននិយាយថា គាត់ពិតជាមានអារម្មណ៍ឯកានៅពេលឃើញសមាជិកផ្សេងថត vlog និយាយលេងជាមួយអ្នកគាំទ្រ និងសរសេរសារផ្សេងៗ គឺគាត់ពិតជាអន់ចិត្តដែលមិនអាចធ្វើបែបនឹងបាន។ គាត់ក៏បានថត vlog ដោយខ្លួនឯងដែរ តែពេលនោះគាត់មិនអាចផុសវាបាននោះទេ។ V ពិតជាមានអារម្មណ៍ថាឯកាខ្លាំងណាស់ ទោះបីជាំសមាជិកៗផ្សេងៗទាំងនិយាយលើកទឹកចិត្ត ក៏គេនៅតែមានអារម្មណ៍ថាដូចគេទុកចោលពេលដែលគាត់មិនអាចចូលរួមការថតជាមួយពួកគេ។

 V ក្រុម BTS
 V ក្រុម BTS

អ្នកសម្ភាសន៍របស់ Rolling Stone បានសួរទៅ V កាលពីថ្មីៗនេះថា នឹកឃើញដល់រឿងនឹងតើគាត់មានអារម្មណ៍យ៉ាងណាដែរ?

V ក៏បានឆ្លើយតបថា: "មកដល់ពេលនេះខ្ញុំនៅតែមិនយល់ហេតុអីក៏គេចាំបាច់ធ្វើចឹង?" គាត់សើចហើយបន្តទៀតថា "ហេតុអីបានពួកគេធ្វើបែបនឹង? តើ concept ពេលនឹងជាអ្វីបានត្រូវលាក់ខ្ញុំទុក? ខ្ញុំមិនយល់ទេ!"

ប្រហែលជាគាត់នៅចងចាំពីអារម្មណ៍ឯកានៅពេលនោះ ហើយវាក៏មិនមែនជារឿងសប្បាយចិត្តទេ​។ តែយ៉ាងណាសូមកុំបារម្ភអី នៅពេលនេះនរណាៗក៏ស្គាល់ថា V ជាអ្នកណាដែរ៕

Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T