ទង្វើមួយនេះរបស់ YG Entertainment ធ្វើឱ្យមហាជនពេញចិត្តស្តូកតែម្តង

//s9.kh1.co/c0/c0e3f3640a747bc109f97e418a30511da4645635.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទង្វើមួយនេះរបស់ YG Entertainment ធ្វើឱ្យមហាជនពេញចិត្តស្តូកតែម្តង

កូរ៉េខាងត្បូង៖ ថ្មីៗនេះក្រុមហ៊ុន YG Entertainment ដែលបានគ្រប់គ្រងតារាចម្រៀងល្បីៗជាច្រើនដូចជា Big Bang, BLACKPINK, WINNER និង AKMU ជាដើម  បានធ្វើឱ្យមហាជនមានការពេញចិត្តជាខ្លាំង។ ដោយមានឈ្មោះថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំទាំង ៣ ប្រាកដណាស់ថាមានអ្នកមានទេពកោសល្យជាច្រើនដែលចង់ទទួលបានឱកាសធ្វើជាតារានៅក្រោមដំបូលក្រុមហ៊ុនមួយនេះ ហើយថ្មីៗនេះមានអ្នកគាំទ្រម្នាក់បានកត់សម្គាល់ឃើញថានៅក្នុងចំណោមលក្ខខណ្ឌជាច្រើនដើម្បីបានចូលធ្វើការសម្តែងទេពកោសល្យនៅក្នុងក្រុមហ៊ុនបាន គឺមានលក្ខខណ្ឌមួយដែលខុសពីក្រុមហ៊ុនផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=473,q=100/76/767c1bbc73a8e12b22b85305259f52fd1bc462cf.png

ខុសពីក្រុមហ៊ុនដទៃទៀតដែលកំណត់លក្ខខណ្ឌលើអាយុ  YG Entertainment បានអនុញ្ញាតឱ្យសឹងតែគ្រប់បេក្ខជនទាំងអស់ទៅហើយ ដែលអាចចូលធ្វើការបង្ហាញទេពកោសល្យដើម្បីក្លាយជាតារាចម្រៀង តារារ៉េប ឬក៏ជាអ្នករាំក៏បាន នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន ដោយបានអនុញ្ញាតឱ្យបេក្ខជនដែលកើតនៅចន្លោះឆ្នាំ 1920 ទៅ 2020 អាចចុះឈ្មោះបានទាំងអស់ នៅមានន័យថាទោះជាអ្នកមានអាយុដល់ទៅ 101 ឆ្នាំ ក៏អ្នកនៅតែមានឱកាសបានក្លាយទៅជាតារានៅក្នុងក្រុមហ៊ុន YG បានផងដែរ។ ទង្វើនេះរបស់ YG ទទួលបានការសរសើរជាខ្លាំងពីសំណាក់មហាជន និងអ្នកលេងបណ្តាញសង្គមទាំងអស់៕

ប្រភពallkpop

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ១៣ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T