អាយុទុកនៅម្តុំសិន! សម្រស់ ពេជ្រ​ សោភា នៅតែខ្ញង់ទោះវ័យក្បែរ៤០ឆ្នាំ

//s9.kh1.co/9a/9aca94674c1139fb4096a84724d3892534e31d21.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នរណាថាអាយុច្រើនគឺជាបញ្ហានោះ! មើលសម្រស់អាយដល ពេជ្រ​ សោភា គេផង អាយុ៣០ក្រាស់ហើយ ប៉ុន្តែល្មមអាចធ្វើឲ្យក្មេងត្រឹម២០ឆ្នាំអីខ្មាស់បាន។

ភ្នំពេញ៖ ភាពល្បីល្បាញរបស់កំពូលតារាចម្រៀង ពេជ្រ សោភា គឺបានរះឡើងស្ទើរតែជិត២០ឆ្នាំទៅហើយ ដោយអាចនិយាយបានថាពេលនេះ អ្នកនាងគឺជាតារាចម្រៀងជើងចាស់ដែលមានបទពិសោធន៍យូរឆ្នាំ និងទទួលបានភាពជោគជ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជាពេលពេលវេលាកន្លងទៅរាងយូរពិតមែនក្តី ប៉ុន្តែតារាស្រីរូបនេះ នៅតែមានសម្លេងគាំទ្រខ្លាំងពីសំណាក់មហាជនដដែល ដោយសារសមត្ថភាពសិល្បៈក៏នៅតែខ្លាំង ជាងនេះទៅទៀតសម្រស់ក៏នៅតែខ្ញង់ដដែលទៀតនោះ ដែលធ្វើឲ្យភាពល្បីល្បាញនៅតែរក្សាគង់វង្សដដែល។

ដោយឡែក ក្នុងពេលនេះ ពេជ្រ សោភា មានអាយុ៣៦ឆ្នាំហើយ ប៉ុន្តែបើក្រឡេកមើលសម្រស់វិញគឺថាក្មេងល្មមសុំចាញ់ ដោយលើកនេះ គឺអ្នកនាងបង្ហាញខ្លួនតាមរយៈរូបរាងដ៏ស្រឡូន និងសាច់សរលោងស្រិល ជាមួយនឹងអាវវៀលក្លៀកពណ៍ខ្មៅ រីឯទៅលើសាច់មុខគឺមានលក្ខណៈសម៉ត់រលោងតែម្តង គ្មានស្នាមជ្រើវជ្រួញអីបន្តិច សរុបមកគឺមើលទៅស្អាតកប់តែម្តង។

ចំណែកអ្នកគាំទ្រក៏បានសរសើរទៅលើរសម្រស់តារាចម្រៀងរូបនេះផងដែរ ដែលអាយុច្រើនមែនប៉ុន្តែនៅតែស្អាតមិនចាញ់ក្មេងប៉ុន្មានឡើយ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា (រូបថ្មី)
ពេជ្រ សោភា (រូបថ្មី)
ពេជ្រ សោភា (រូបថ្មី)
ពេជ្រ សោភា (រូបថ្មី)
ពេជ្រ សោភា (រូបថ្មី)
ពេជ្រ សោភា (រូបថ្មី)
ពេជ្រ សោភា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T