ប្រុសបែបនេះ​ នៅសល់ទៀតទេ?​ មិត្តប្រុសជីមមី ពោលពាក្យនេះ ធ្វើឲ្យស្រីៗ ច្រណែនព្រាត

//s9.kh1.co/89/89aef8ffe4fb95a7fa87402d83d2ec9f3728416b.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទើបប្រឡូក ក្នុងវិស័យសិល្បៈ តែ ជីមមី ទទួលបានការគាំទ្រ ពេញទំហឹង និងធ្វើឲ្យ អ្នកគាំទ្រសុភាពនារីជាច្រើន ច្រណែននឹងវាសនានាង

ខេត្តប៉ៃលិន ៖ ដូចដែរដឹងស្រាប់ហើយថា កញ្ញា ជីមមី ត្រូវបាន អ្នកគាំទ្រស្គាល់ដំបូង តាមរយៈកម្មវិធីកម្សាន្ត លើប៉ុស្តទូរទស្សន៍ PNN ដែលក្រោយមក រូបនាងក៏កាន់តែ ទទួលបានការគាំទ្រ កាន់តែខ្លាំងឡើង តាមរយៈ ការបញ្ចេញសមត្ថភាព និយាយភាសាថៃ យ៉ាងស្ទាត់ជំនាញរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រូបនាងក៏បាន ទម្លាយពី សម្ព័ន្ធភាពរបស់នាង នឹងពិធីករប្រុស អនិកជន Jimmy ជាសាធារណៈ ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តនឹងគូស្នេហ៍មួយគូនេះខ្លាំងណាស់។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ ពិធីករប្រុសរូបនេះ កាន់តែធ្វើឲ្យនារីៗជាច្រើន ច្រណែននឹង​ កញ្ញា ជីមមីជាខ្លាំង តាមរយៈសារប្រាប់ពី​ ដំណើរដើមទងស្នេហា មិនផ្លាស់ប្តូរឡើយរហូតមកទល់ សព្វថ្ងៃ តែផ្ទុយទៅវិញ កើនឡើងទ្វេដង។

គួរបញ្ជាក់ផងដែរថា ពិធីករប្រុសរូបនេះ បានប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖

ជាមួយនារីម្នាក់នេះ : ខ្ញុំមើលថែគាត់ដូចជាកែវ ទោះបីជាពេលនេះពួកយើងនៅក្បែរគ្នាក៏ដោយក៏ខ្ញុំនៅតែបន្តការតាមគាត់ដូចថ្ងៃដំបូង ដែលពួកយើងស្គាល់គ្នាអញ្ចឹង ។ សេចក្តីសុខរបស់ខ្ញុំពេលនេះគឺនៅពេលដែលឃើញគាត់មានស្នាមញញឹមនិងសប្បាយចិត្តស្អីក៏ខ្ញុំសុខចិត្តធ្វើដែរ ។ គេថាមុខខ្ញុំកាច ខ្ញុំពិតជាមឺងម៉ាត់់នៅពេលដែលខ្ញុំធ្វើការអ្វីមួយ , តែពេលក្រឡេកទៅឃើញមុខរបស់គាត់ ខ្ញុំបាក់ធ្មុងអស់ហើយ ខ្ញុំដូចជាកូនឆ្មានៅពេលនៅជាមួយគាត់ ។ ជាមួយនារីម្នាក់នេះ , ខ្ញុំដឹងថាខ្លួនឯងរស់នៅខ្វះគាត់អត់បាន ដោយសារតែគាត់ធ្វើឲ្យជីវិតពិតរបស់ខ្ញុំ វាស្រស់ស្អាតជាងជីវិតដែលខ្ញុំធ្លាប់ស្រមៃចង់បានទៀត ។ អរគុណអូនដែលមានវត្តមានលើផែនដីនេះ ។ អរគុណមេឃដែលឱ្យពួកយើងបាននៅជាមួយគ្នា៕

Jimmy

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
កញ្ញា ជីមមី និងពិធីករប្រុស Jimmy
រូបភាព
រូបភាព
Jimmy meng
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T