អ្នកណាមិនក្តៅ! ឌី សូនីតា បើកភ្នែកភ្លាម ឃើញគេយករូបខ្លួនកាលពោះធំ ទៅជេប្រមាថបែបនេះ

//s9.kh1.co/62/624937fcce997fa1f52a5346b0e70606c0bf7994.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្តៅៗបើកភ្នែកភ្លាម​ ឌី សូនីតា ក្ដៅចិត្តភ្លាមដោយមានជនមិនស្គាល់មុខបានយករូបនាងទៅជេប្រមាថ។

ភ្នំពេញ៖ ជាការពិតណាស់ មហាជនជាច្រើនប្រាកដជាបានស្គាល់ច្បាស់មកហើយ ពីតារាសម្ដែងស្រី អ្នកនាង ឌី សូនីតា ដែលត្រូវជាគូស្នេហ៍ លោក អេឡិច ហ្សូរ៉ា ដែលជាគូស្នេហ៍ដ៏សម្បូរទៅដោយភាពកំប្លុកកំប្លែងមិនចេះរីងស្ងួត ដែលតែងតែធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយជានិច្ច ហើយក៏ជាតារាសម្តែងដែល កំពុងមានឈ្មោះបោះសម្លេងផងដែរ ក្នុងរង្វង់សិល្បៈខ្មែរ នាពេលបច្ចុប្បន្ននេះ។     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅមុននេះបន្តិច ស្រាប់តែមានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើល ដោយរូបនាងផ្ទាល់បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ថា មានជនមិនស្គាល់មុខបានយករូបភាពរបស់នាងកាលពីនាងពពោះទៅបង្ហោះជេប្រមាថ ថែមទាំងគម្រាមបង្ហោះឆាតដែលរូបនាងបានជជែកជាមួយគេផងដែរ ដោយសារនាងបង្ហោះមានអត្ថន័យបែបនេះថា៖ 

ខ្ញុំថាផុសរូបកូនជូនបងប្អូនថ្ងៃនេះ ប៉ុន្តែដោយសារបើកភ្នែកមកមានរឿងទាំងព្រឹក រឿងគេយករូបពោះធំរបស់ខ្ញុំទៅជេទៅប្រមាថទៅដៀលតាមចិត្ត ហើយនៅថាអោយកូនស្រីខ្ញុំទៀត។ ខ្ញុំក៏បានឆាតទៅអាខោនរបស់ពួកគេផ្ទាល់ដើម្បីសួរនាំពីរឿងផុសនោះ ហើយគេមកគំរាមខ្ញុំបន្ថែមថានឹងផុសឆាតដែលខ្ញុំជជែកឆាតជាមួយគេដោយផ្ជាប់រូបរបស់ខ្ញុំម្តងទៀត ហឹមម.....មានមនុស្សដូចពួកគាត់ប៉ុន្មាននាក់ទៀត ដែលផុសដៀលម្ចាស់សមីខ្លួនគេហើយ គំរាមផុសរូបគេដោយបើកចំហចំពោះម្ចាស់គេទៀត ញុំនឹងមិនផុសឆាតគាត់មុនទេ ខ្ញុំនឹងរងចាំមើលថាគាត់នឹងធ្វើអ្វីដូចដែលគាត់បានគំរាមអោយខ្ញុំរឺក៏អត់? ហើយពេលនោះ ទោះបីជាខ្ញុំជាមនុស្សស្ងប់ប៉ុណ្ណា ក៏ខ្ញុំមិននៅស្ងៀមដែរ

សារ ឌី សូនីតា

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

ឌី សូនីតា
ឌី សូនីតា
ឌី សូនីតា
ឌី សូនីតា
ឌី សូនីតា
ឌី សូនីតា
សារ ឌី សូនីតា
សារ ឌី សូនីតា
ឌី សូនីតា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T