មិនគួរឲ្យជឿសោះ! រឿងភាគថ្មីសំដែង​ដោយ Jiyeon ក្រុម T-ara មានអ្នកទស្សនាទាបបំផុតប្រចាំកូរ៉េខាងត្បូង

//s9.kh1.co/49/4921f329e06ed8e300ccd6eafd56289467ce6282.jpeg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មិនគួរឲ្យជឿសោះ! រឿងភាគថ្មីសំដែងដោយ Jiyeon ក្រុម T-ara មានអ្នកទស្សនាទាបបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ អ្វីៗមិនដូចការរំពឹងទុក ទាំងផលិតករទាំងអ្នកសំដែងហាក់បញ្ចេញការខកចិត្តជាពន់ពេក ក្រោយពេល​ខ្សែ​ភាពយន្តថ្មីមួយរបស់ Jiyeon តារាចម្រៀងប្រចាំក្រុម T-Ara ចាក់បញ្ចាំងជាផ្លូវការ តែបែរជាចំនួនអ្នកទស្សនា​ទាប​ស្ទើរតែ​មិនគួរឲ្យជឿទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Imitation
 Imitation

យោងតាមការរាយការណ៍របស់សារព័ត៌មាន  Nielsen Korea បានបើកបង្ហាញនូវតួរលេខចំនួនអ្នកចូលទស្សនា​ខ្សែភាពយន្តរឿង Imitation ភាគ​ទី ១ ដែលមានអ្នកទស្សនាសរុបប្រមាណតែ ០.៩​%​ប៉ុណ្ណោះ​នៅ​ទួទាំង​ប្រទេស​កូរ៉េ ពោល​គឺ​បាន​ប្រមាណ​៤០​ម៉ឺនប៉ុណ្ណោះ។មុនចាក់បញ្ជាំងរឿងភាគមួយនេះ ផលិតករជឿជាក់ហើយសង្ឃឹមថា​មានចូលទស្សនាខ្ពស់ព្រោះរឿងមួយនេះមានតារាល្បីចូលរួមសម្ដែង ដូចជា iyeon (T-ara), Ateez និង SF9 តែទីបំផុតបែរជាគ្មានអ្នកទស្សនាទៅវិញ ទោះជាមានការយិតយោងពីតារាល្បីក៏ដោយ។

 Imitation 
 Imitation 

តាមប្រភពច្បាស់ការមួយបញ្ជាក់ថា សាច់រឿងទាំងមូលនឹងត្រូវគេកាត់ចោលមួយផ្នែកធំចេញ ដើម្បីឲ្យការចាក់ផ្សាយ​ឆាប់បញ្ចប់ នោះក៏ព្រោះតែចំនួនអ្នកទស្សនាទាបពេកមិនគួរឲ្យជឿទាល់តែសោះ៕

  ប្រភព៖ news.zing.vn

Jiyeon តារាចម្រៀងប្រចាំក្រុម T-Ara
Jiyeon តារាចម្រៀងប្រចាំក្រុម T-Ara
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T