រៀបការបាន២ ឆ្នាំ ឱក សុគន្ធកញ្ញា បង្ហោះបែបនេះ

//s9.kh1.co/e4/e4a63e41c5adcf82627dd59f733d959dc74ecba1.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដើម្បីអបអរខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ តារាស្រីចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញពីរូបភាពជុំគ្រួសារដ៏កក់ក្ដៅមួយ ដែលជាសុភមង្គលនៅក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់គ្នា

ភ្នំពេញ៖ បច្ចុប្បន្ននេះ កំពូលតារាស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀងស្រីដ៏ល្បី ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ នៅក្នុងបទចម្រៀងដ៏ពេញនិយម ដែលបានដិតជាប់ក្នុងចិត្តអ្នកស្ដាប់ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានភាពល្បីល្បាញនៅក្នុងការងារសិល្បៈហើយ តារាស្រីរូបនេះ ក៏កំពុងតែមានគ្រួសារមួយ ប្រកបដោយក្ដីសុខ និងសុភមង្គល យ៉ាងខ្លាំង ក្រោយពីបានកសាងគ្រួសារអស់រយៈពេល ២ ឆ្នាំ​កន្លង មកនេះ ជាពិសេស ព្រមទាំងមានកូនប្រុសតូចដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏រឹងមាំ នៅក្នុងទំនាក់ទំនងជីវិតស្វាមីភរិយា របស់នាង ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដើម្បីអបអរខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ​របស់ខ្លួន និងស្វាមី ដែលនៅក្នុងនោះដែរ គឺជារូបភាពជុំគ្រួសារយ៉ាងកក់ក្ដៅ និងមានស្នាមញញឹមឲ្យគ្នាទៅវិញទៅមក បញ្ជាក់ពីសុភមង្គលនៅក្នុងគ្រួសារ ខណៈដែលអ្នកទស្សនាជាច្រើននៅលើបណ្ដាញសង្គម ក៏បានបង្ហាញពីការពេញចិត្ត និងជូនពរឲ្យនាង កាន់តែមានក្ដីសុខនៅក្នុងជីវិតគ្រួសារខ្លាំងឡើង​ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
រូបភាពជុំគ្រួសារក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ២ឆ្នាំ របស់ ឱក សុគន្ធកញ្ញា

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T