កម្រមានណាស់! គោមួយក្បាល មានភ្នែកទីបី នៅចំកណ្ដាលថ្ងាស

//s9.kh1.co/6d/6dae9868558ea95a2c36e25e142a04988e6f27c6.jpg
សង្គម

 ១៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ កូនគោមួយក្បាល អាយុបួនខែ មកពីតំបន់ Brynmawr នៃប្រទេសវែល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធើណេត ក្រោយពីវាបានកើតមកមានភ្នែកបី

វែល៖ ថ្មីៗនេះ កូនគោមួយក្បាល អាយុបួនខែ មកពីតំបន់ Brynmawr នៃប្រទេសវែល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធើណេត ក្រោយពីវាបានកើតមកមានភ្នែកបី ដែលនេះជាករណីដ៏កម្រណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់នាង Hughes ជាម្ចាស់គោខាងលើផ្ទាល់ បានឲ្យដឹងថា ភ្នែកទីបីដែលនៅចំកណ្ដាលថ្ងាស មានសភាពដូចភ្នែកសងខាងដែរ ដោយមានរោមភ្នែក ត្របកភ្នែក និងសំណើម ប៉ុន្ដែនាងមិនអាចដឹងឡើយថា មានអ្វីកើតឡើងនៅពីក្រោយភ្នែកទីបីនោះទេ។ ហើយនេះជាលើកដំបូងបង្អស់សម្រាប់នាងដែរ ដែលសត្វក្នុងកសិដ្ឋានកើតមកមានសភាពចម្លែក។

យ៉ាងណាមិញ កូនគោចម្លែកមើលទៅហាក់មានសុខភាពល្អ ហើយម្ចាស់របស់វាវិញក៏មិនបានយកចិត្តទុកដាក់លើវាជាពិសេសជាងសត្វក្នុងកសិដ្ឋានដទៃទៀតដែរ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០១៤ នៅក្នុងប្រទេឥណ្ឌា មានគោមួយក្បាលកើតមកមានភ្នែកបី ដែលប្រជាជនបានចាត់ទុកជាព្រះអទិទេព និងគោរពបូជាផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

គោភ្នែកបី (នៅប្រទេសវែល)
គោភ្នែកបី (នៅប្រទេសវែល)
គោភ្នែកបី (នៅប្រទេសវែល)
គោភ្នែកបី (នៅប្រទេសវែល)
ភ្នែកទីបីរបស់វា (នៅប្រទេសវែល)
ភ្នែកទីបីរបស់វា (នៅប្រទេសវែល)
គោភ្នែកបីនៅប្រទេសឥណ្ឌា
គោភ្នែកបីនៅប្រទេសឥណ្ឌា
គោភ្នែកបីនៅប្រទេសឥណ្ឌា
គោភ្នែកបីនៅប្រទេសឥណ្ឌា

ប្រភព: www.ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T