ប្រជាជននៅទូទាំងប្រទេសម៉ុងហ្គោលី បានប្រារព្ធទិវាដាំដើមឈើជាតិនៅក្នុងរដ្ឋធានី Ulan Bator

//s9.kh1.co/76/76aa6158126d1fa8d75be2cf8fef13dcfd7a8597.jpg
សង្គម

 ១៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃសៅរ៍ទី ១៥ ឧសភាម្សិលម៉ិញនេះ ប្រជាជននៅទូទាំងប្រទេសម៉ុងហ្គោលីបានប្រារព្ធទិវាដាំដើមឈើជាតិដែលជាព្រឹត្តិការណ៍ដាំដើមឈើនិងថែរក្សាដើមឈើធំបំផុតរបស់ប្រទេស

ម៉ុងហ្គោលី៖ កាលពីថ្ងៃសៅរ៍ទី ១៥ ឧសភាម្សិលម៉ិញនេះ ប្រជាជននៅទូទាំងប្រទេសម៉ុងហ្គោលីបានប្រារព្ធទិវាដាំដើមឈើជាតិដែលជាព្រឹត្តិការណ៍ដាំដើមឈើនិងថែរក្សាដើមឈើធំបំផុតរបស់ប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ក្នុងពិធីបើកយុទ្ធនាការរយៈពេលមួយសប្តាហ៍នៅទូទាំងប្រទេសដើម្បីដាំដើមឈើ លោក Nyamjav Urtnasan រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងទេសចរណ៍ម៉ុងហ្គោលីបានជម្រុញឱ្យសាធារណៈជនដាំដើមឈើដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននិងប្រយុទ្ធប្រឆាំងនឹងការប្រែក្លាយជាវាលរហោឋាន ហើយបានផ្តល់កូនឈើចំនួន ២៥,០០០ ដើមនៃដើមឈើ ១៤ ប្រភេទដើម្បីជ្រើសរើសទីតាំងដាំនៅក្នុងរដ្ឋធានី Ulan Bator​ ។

រូបតំណាង
រូបតំណាង

បច្ចុប្បន្នមានតែ ៧,៩% នៃផ្ទៃដីសរុបរបស់ប្រទេសម៉ុងហ្គោលីប៉ុណ្ណោះដែលត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ យោងតាមក្រសួងបានឱ្យដឹងថាប្រហែល ៧៧% នៃផ្ទៃដីសរុបរបស់ប្រទេសនេះត្រូវបានគ្របដណ្ដប់ដោយវាលខ្សាច់រហោឋាន។

គួររំលេកផងដែរថាប្រទេសម៉ុងហ្គោលីបានកំណត់យកថ្ងៃនៅថ្ងៃសៅរ៍ទី ២ នៃខែឧសភានិងខែតុលារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០២០ ដើម្បីប្រារព្ធទិវាដាំដើមឈើជាតិ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T