ទ្រាំមិនបាន! ចិត្ត កញ្ចនា បង្ខំចិត្តចេញវីដេអូនិយាយពីការបំពាននៅលើផ្លូវសាធារណៈ ដែលនាងធ្លាប់ជួបកាលពីកន្លងមក

//s9.kh1.co/b5/b58c7aa03bb78367beb51a58210258e6a89b4208.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទ្រាំមិនបាន! ចិត្ត កញ្ចនា បង្ខំចិត្តចេញវីដេអូនិយាយពីការបំពាននៅលើផ្លូវសាធារណៈ ដែលនាងធ្លាប់ជួបកាលពីកន្លងមក

ភ្នំពេញ៖ ប្រមាណជាប៉ុន្មានខែមុន តារាចម្រៀង Original Song ដ៏ល្បីឈ្មោះកញ្ញា ចិត្ត កញ្ចនា បានបង្ហោះសារបង្ហាញអារម្មណ៍មួយនៅលើបណ្តាញសង្គម ក្រោយពីនាងបានជិះម៉ូតូធ្វើដំណើរទៅកន្លែងហាត់ប្រាណអំឡុងពេលប្រហែលជាម៉ោង ១០ ព្រឹកនៅម្តុំផ្សារដេប៉ូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយពេលនោះមានបុរសវ័យខ្ទង់ ៥០ ឆ្នាំម្នាក់បានម៉ូតូស្របទិសជាមួយនាង រួចបានប្រើពាក្យសម្តីមិនគប្បីអមដោយកាយវិការមិនសមរម្យមកលើរូបនាង ធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាច តានតឹង និងស្លុតចិត្តភ្លាមៗតែម្តង ប៉ុន្តែមិនដឹងត្រូវធ្វើយ៉ាងដូចម្តេច ក្រៅពីខំជិះគេច ដើម្បីរកកន្លែងដែលមានមនុស្សច្រើន។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះម្ចាស់បទ «អ្នកដទៃ» ក៏បានធ្វើវីដេអូខ្លីមួយនិយាយ និងបង្ហាញអារម្មណ៍ហួសចិត្តពីបញ្ហាដែលនាងធ្លាប់បានជួបប្រទះនៅតាមដងផ្លូវសាធារណៈ ខណៈ សង្កេតឃើញថា បច្ចុប្បន្ននេះសម្បូរទៅដោយករណីបៀតបៀន និងរំលោភបំពានទៅលើស្រ្តីភេទដែលជាទង្វើមួយគួរឲ្យស្អប់ និងខ្ពើមខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ ៖

ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
វីដេអូ ចិត្ត កញ្ចនា និយាយរឿងបំពានលើផ្លូវសាធារណៈដែលនាងបានជួបប្រទះ
ចិត្ត កញ្ចនា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T