ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ បានដកខ្លួនចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០

//s9.kh1.co/d7/d7edfe6c6ebdb37b47d25cb096709927903937b9.jpg
កីទ្បា

 ១៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek បានបញ្ជាក់នៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រថារូបគេនឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ បន្ទាប់ពីបានរងរបួសកជើងក្នុងការប្រកួតដណ្តើមពានរង្វាន់ក្នុងក្របខណ្ឌ Bundesliga របស់ក្លិប Hertha BSC ជាមួយក្លិប Schalke

ប៉ូឡូញ៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek បានបញ្ជាក់នៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រថារូបគេនឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ បន្ទាប់ពីបានរងរបួសកជើងក្នុងការប្រកួតដណ្តើមពានរង្វាន់ក្នុងក្របខណ្ឌ Bundesliga របស់ក្លិប Hertha BSC ជាមួយក្លិប Schalke

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Piatek បានរងរបួសនៅក្នុងតង់ទី ២ នៃការប្រកួត ហើយត្រូវបានគេរំពឹងថានឹងមិនមានសកម្មភាពហ្វឹកហាត់និងប្រគួតទេក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីទទួលការវះកាត់នៅព្រឹកថ្ងៃសុក្រ។

  កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek
  កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek

កីឡាករ Piatek បានសរសេរថា៖ "ក្នុងរយៈពេល ៣៦ ម៉ោងចុងក្រោយគឺពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ។ ការរងរបួសបានធ្វើឲ្យខ្ញុំត្រូវបានលុបឈ្មោះចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ដែលខ្ញុំបានកំពុងតែសុបិនយ៉ាងខ្លាំងក្នុងការចូលរួម។ ទោះជាយ៉ាងណាក៏ដោយខ្ញុំជឿជាក់ថានៅក្នុងពិភពបាល់ទាត់ក៏ដូចគ្នាទៅនឹងជីវិតប្រចាំថ្ងៃផងដែរ គ្មានអ្វីកើតឡើងដោយគ្មានហេតុផលនោះទេ។ ខ្ញុំដឹងថាព្រះត្រូវតែមានផែនការមួយសម្រាប់ខ្ញុំ។"​

សមាគមបាល់ទាត់ប៉ូឡូញ (PZPN) ក៏បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងកីឡាករ Piatek ផងដែរ។

  កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek
  កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek

វេជ្ជបណ្ឌិតប៉ូឡូញលោក Jacek Jaroszewski បាននិយាយថា "​រឿងរ៉ាវដ៏អាក្រក់បំផុតត្រូវបានបញ្ជាក់។ ខ្សែប្រយុទ្ធរូបនេះនឹងមានពេលពី ៣ ទៅ ៤ ខែមុនពេលវិលត្រឡប់ទៅកាន់ទីលានវិញ។ ជាអកុសលការចូលរួមរបស់កីឡាករ Krzysztof Piatek នៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ នាពេលខាងមុខគឺមិនអាចទៅរួចទេ។ យើងសោកស្តាយខ្លាំងណាស់ នេះគឺជាដំណឹងដ៏ក្រៀមក្រំ។ សូមលើកម្រាមដៃបួងសួងឲ្យគាត់បានឆ្លងកាត់ការវះកាត់ដោយជោគជ័យដើម្បីឱ្យគាត់ត្រឡប់ទៅទីលានវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"​ ។

កីឡាករ Piatek ធ្លាប់លេងឲ្យក្រុមជម្រើសជាតិប៉ូឡូញ ១៨ ដងដោយរកបាន ៨ គ្រាប់។ ក្រុមជម្រើសជាតិប៉ូឡូញ​នឹងត្រូវប៉ះជាមួយក្រុមស៊ុយអែត, ស្លូវ៉ាគី និងក្រុមអេស្ប៉ាញក្នុងពូល E នៅឯការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ៕

  កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek
  កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek
  កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek
  កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T