សោកស្ដាយណាស់! ព្រោះតែបែបនេះទើប Zlatan នឹងខកខានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០

//s9.kh1.co/99/99ea4ee2a455c42861866ee0a749fb7b277b5c11.jpg
កីទ្បា

 ១៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោ​ក Janne Andersson គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែតបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថាកីឡាករ Zlatan Ibrahimovic នឹងត្រូវអវត្តមានពីព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ដោយសារបញ្ហារបួសជង្គង់

ទីក្រុងរ៉ូម៖ លោ​ក Janne Andersson គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែតបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថាកីឡាករ Zlatan Ibrahimovic នឹងត្រូវអវត្តមានពីព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ដោយសារបញ្ហារបួសជង្គង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic

កីឡាកររបស់ក្លិប AC Milan បានរងរបួសជង្គង់ក្នុងការប្រកួតក្របខណ្ឌ Serie A ទល់នឹងក្លិប Juventus កាលពីសប្តាហ៍មុន។ ការធ្វើរោគវិនិច្ឆ័យដំបូងបានបង្ហាញថាកីឡាករវ័យ ៣៩ ឆ្នាំរូបនេះត្រូវការរយៈពេលព្យាបាលអោយជាសះស្បើយ ៣ សប្តាហ៍ ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ក្លិប AC Milan ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះនឹងធ្វើការព្យាបាលបែបអភិរក្សដែលមានរយៈពេល ៦ សប្តាហ៍ទោះបីជាមិនចាំបាច់ត្រូវការវះកាត់ក៏ដោយ។

  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic

លោក Andersson បាននិយាយថា "ខ្ញុំបាននិយាយជាមួយកីឡាករ Zlatan Ibrahimovic នៅថ្ងៃនេះ តែជាអកុសលគាត់បានប្រាប់ខ្ញុំថារបួសរបស់គាត់នឹងរារាំងដល់ការចូលរួមរបស់គាត់នៅក្នុងព្រឹត្តិការណ៍ European Championship នៅរដូវក្តៅនេះ" ។

លោក​បាន​បន្ថែមថា "ពិតណាស់វាគួរឱ្យសោកស្តាយ ជាពិសេសសម្រាប់កីឡាករ Zlatan រួមទាំងពួកយើងផងដែរ។"

ព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា ខណៈដែលក្រុមជម្រើសជាតិស៊ុយអែតនឹងត្រូវប៉ះក្រុមអេស្ប៉ាញក្នុងការប្រកួតបើកឆាក៕

  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic 

បានរងរបួសជង្គង់
  កីឡាករ Zlatan Ibrahimovic  បានរងរបួសជង្គង់

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T