អាណិតណាស់! តារាសម្តែងជនជាតិឥណ្ឌារូបនេះបានស្លាប់ដោយសារកូវីដ ព្រោះតែគ្មានអ្នកអើពើ

//s9.kh1.co/c5/c525d917a39cc04eecaaac04184f153d2cac43b4.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែងជនជាតិឥណ្ឌា Rahul Vohra បានទទួលមរណភាពក្នុងអាយុ ៣៥ ឆ្នាំបន្ទាប់ពីទទួលបានការព្យាបាលដោយ កូវីដ ១៩ ពីរបីថ្ងៃ ហើយមិនបានទទួលការថែទាំ បានទាន់ពេលវេលា។

ឥណ្ឌា៖ លោក Rahul Vohra ត្រូវបានគេស្គាល់ជា ជាតារាសម្តែង និងជាអ្នកធ្វើវីដេអូ ជនជាតិឥណ្ឌា បែបកំប្លែងនៅលើហ្វេសប៊ុក ក៏ដូចជាយូធ្យូបជារឿយៗទ ទួលបានការចូលមើលរាប់សិបលានដង ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពដោយសារកូវីដ ១៩ ក្នុងវយ ៣៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមប្រភពដដែលបានលើកឡើងថា មួយថ្ងៃមុនលោកទទួលមរណភាព តារាសម្តែងរូបនេះបានបង្ហោះវីដេអូការរិះគន់ ទៅមជ្ឈមណ្ឌលសុខភាពរបស់ឥណ្ឌា ដែលធ្វើឱ្យរូបលោកផ្ទាល់ និងអ្នកជម្ងឺជាច្រើននាក់ទៀតខ្វះខាតការថែទាំ និងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនអើពើអ្នកជម្ងឺ។

នៅក្នុងវីដេអូដែលថតនៅថ្ងៃចុងក្រោយនៃជីវិតរបស់លោក Vohra បាននិយាយនៅក្នុងវីដេអូ ដែលគេបានដឹងថា​មុនពេលលោកស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុងដេលី មានពាក្យពេចនិ៍ស្តាប់ហើយមានសេចក្តីអាណិតអាសូរជាពន់ពេក ដែលនិយាយដូច្នេះថា៖

អុកស៊ីសែនពិតជាមានតម្លៃណាស់ឥឡូវនេះ។ បើគ្មានវាអ្នកជំងឺនឹងវិលមុខ ដង្ហើមខ្លី និងហត់មិនខាន។ បុគ្គលិកពេទ្យស្ទើរតែមិនឆ្លើយតបនឹងការអំពាវនាវរកជំនួយពីអ្នកជម្ងឺ។ខ្ញុំបានព្យាយាមហៅទូរស័ព្ទទៅវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាប៉ុន្តែពួកគេមិនបានមក មិនអើពីសូម្បីតែបន្តិច

Rahul Vohra

មរណភាពរបស់លោក Vohra គឺជារឿងមួយក្នុងចំណោមរឿងសោកនាដកម្មជាច្រើនដែលបានកើតឡើងនាពេលថ្មីៗនេះបន្ទាប់ពីកូវីដ ១៩ បានវាយប្រហារប្រទេសឥណ្ឌាយ៉ាងសាហាវ។ មានមនុស្សច្រើនជាង ២៥០.០០០ នាក់បានស្លាប់ដោយសារកូវីដ ១៩ នៅក្នុងប្រទេសនេះបើយោងតាមរបាយការណ៍បានចេញផ្សាយ៕

សូមទស្សនារូបភាពខាងក្រោម៖

Rahul Vohra
Rahul Vohra
Rahul Vohra
Rahul Vohra
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T