បាន មុន្នីល័ក្ខ ឆ្លើយតបយ៉ាងចុកឈាមទៅកាន់អ្នករិះគន់ថាតារាធ្លាក់ខ្លួនដើរលក់ធុរ៉េន

//s9.kh1.co/e6/e641eea69dfc23e32db368a0a3ba6b934010b389.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កញ្ញា បាន មុន្នីល័ក្ខ បានបន្ថែមមុខរបរថ្មី លក់ធុរ៉េន ស្រាប់តែមានអ្នកមករិះគន់បែបនេះ។

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្ដាទស្សនិកជន ជាមួយនឹង ទឹកដមសម្លេងដ៏ពីរោះរណ្ដំរបស់នាង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះនាសម័កាលកូវីដកំពុងតែរាតត្បាតនេះ តារាចម្រៀងស្រីរូបនេះ បានបន្ថែមមុខរបរថ្មីមួយទៀត ដោយរូបនាងបានបង្ហោះលក់ផ្លែធុរ៉េនតាមបណ្តាញសង្គម និងទទួលបានការគាំទ្រ ព្រមទាំងមានការបញ្ជាទិញជាច្រើនផងដែរ។ ទន្ទឹមនឹងនោះ ស្រាប់តែមានបុគ្គលម្នាក់ចូលមកខមិនយ៉ាងដូច្នេះថា៖ 

តារាចម្រៀងដល់ថ្នាក់ធ្លាក់ខ្លួនដើរលក់ធុរ៉េនផង

អ្នករិះគន់

ភ្លាមៗនោះ ស្រាប់តែកញ្ញា បាន មុន្នីល័ក្ខ បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់បុគ្គលនោះវិញថា៖

ខមិនទាំងព្រឹកម៉ងបង សុំយោបល់ហ្វេនៗម្នាក់មួយម៉ាត់មក ធ្លាក់ខ្លួនរឺមិនធ្លាក់ខ្លួន គឺខ្ញុំទេបង ដែលដឹងច្បាស់បងប្រុស មុខរបរសុចរិត មិនមែនទៅឆក់ប្លន់គេទេបង បងកុំទៅថាអោយអ្នកផ្សេងចឹងណាបង សំរាប់ខ្ញុំ គឺមិនអីទេបង ខ្ញុំមិនខឹងទេ អគុណសំរាប់ពាក្យនេះ ដែលធ្វេីអោយខ្ញុំរឹតតែចង់រកសុីបន្ថែមទៀត។

បាន មុន្នីលក្ខ័

សូមទស្សនារូបភាពខាងក្រោម៖

បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ ឆ្លើយតបទៅអ្នករិះគន់
បាន មុន្នីល័ក្ខ ឆ្លើយតបទៅអ្នករិះគន់
បាន មុន្នីល័ក្ខ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T