នេះបានចំជាសម្រស់ធម្មជាតិមែន! ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូបពី២០១៥ នៅតែស្អាត

//s9.kh1.co/8c/8c585f3c8a5355c7e4cc456d38e1f786901c1439.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិធីការនី រូបស្រស់ កញ្ញា ហុិន ច័ន្ននីរត្ន័ បង្ហាញរូបតាំងពីឆ្នាំ២០១៥ នៅតែស្រស់ស្អាតមិនចាញ់ពេលបច្ចុប្បន្ន។

ភ្នំពេញ៖ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មួយរយចុងក្រោយនេះ ហាក់បីដូចជាទទួលបានជោគជ័យខ្លាំង ក្នុងការងារជាពិធីការិនីគួរឲ្យកត់សម្គាល់ ហើយអ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ ព្រោះតែសម្រស់ដ៏ស្រស់ស្អាត ពីធម្មជាតិរបស់នាងនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពិធីការិនីវ័យក្មេង ពូកែវោហារស័ព្ទចាក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងក៏ត្រូវបានគេមើលឃើញថា មានសំណាងល្អ ដែលអាចនិយាយបានថា ទេវតាប្រទានឲ្យនូវសម្រស់ដ៏ស្រស់ផូរផង់ពីធម្មជាតិ មិនចាញ់តារាបរទេសឡើយ ។

ជាក់ស្ដែង បើក្រលេកទៅមើលរូបសម្រស់តារាស្រី រូបនេះកាលពីឆ្នាំ ២០១៥ វិញគេសង្គេតឃើញថា ពិតជាស្រស់ស្អាត មិនចាញ់ពេលបច្ចុប្បន្នប៉ុន្មានទេ ដោយនាងបានដាក់រូបនាពេលបច្ចុប្បន្នធៀបគ្នា ដោយរក្សាភាពស្រស់ស្អាតរូបរាងទម្រង់មុខនៅដដែល នេះដោយសារតែរូបនាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ដោយគ្មានការកឬ រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន តែងតែទទួលបានពាក្យកោតសរសើរ យ៉ាងច្រើនអនេកពីសំណាក់មហាជនថា នាងគឺជាពិធីការិនីចាស់វស្សា ប៉ុន្តែសម្រស់នៅតែវ័យក្មេង ពោលគឺរក្សាសម្រស់ហាក់ឲ្យនៅអមតៈ មិនប្រែប្រួលទៅណាសោះ៕

សូមទស្សនារូភាពខាងក្រោម៖

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T