ភ្នំពេញ៖ កំពូលតារាល្បីៗកំពុងពេញនិយម ៣ នាក់របស់កម្ពុជា រួមមាន G-Devith , Oun និង Henaa បានសហការបង្កើតក្រុម S.T.U.N. ក្នុងយុទ្ធនាការ MLBB 515 សម្រាប់កម្ពុជា និងនាំយកបទចម្រៀងដ៏កក្រើកមួយឈ្មោះថា «រួមគ្នា» ឬ (Together) និងមាន វីដេអូតន្រ្តី(MV) ជាភាសាខ្មែរ ដែលនឹងចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូតន្រ្តី (MV) ត្រូវបានចេញជាលក្ខណៈអន្តរជាតិរួចរាល់ ហើយប្រទេសផ្សេងៗគ្នាក្នុងតំបន់ក៏កំពុងចេញ MV លក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
ក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម រួមជាមួយ និងតួអង្គសម្ដែងសំខាន់ៗទាំងអស់នេះ គឺគ្រាន់តែជាកម្មវិធីពិសេសមួយចំនួនប៉ុណ្ណោះ សម្រាប់យុទ្ធនាការ MLBB 515 eParty ក្នុងឆ្នាំនេះ ហើយកំពូលតារាល្បីៗខ្មែរទាំង បី នាក់ សាកសមនឹងសម្ដែងក្នុងតួអង្គទាំងអស់នោះណាស់។
តួអង្គ Chou នៃក្រុម S.T.U.N. ដែលមានជាតារារ៉េប អ្នកជិះបន្ទះក្តាររអិល អ្នករាំ និងជាអ្នកចូលចិត្តលេងវីដេអូហ្គេម និង សម្តែងដោយ G-Devith ខ្លួនឯងផ្ទាល់។


G-Devith បានឲ្យដឹងថា ៖
« ភាពដូចគ្នារវាងតួអង្គ Chou និង ខ្ញុំ គឺថាយើងសង្ហា និងទាក់ទាញ (និយាយរួមជាមួយ និងសំណើចដោយ G-Devith អំឡុងពេលសម្ភាសន៍ ខណៈពេលកំពុងផលិត MV) ប៉ុន្ដែខ្ញុំអត់ចេះវាយទេ ខ្ញុំចេះតែថ្នម។ ខ្ញុំគិតថាអ្នករាល់គ្នាបានស្គាល់ខ្ញុំ តាមរយៈ ជាអ្នក Livestream ហ្គេម និងខ្ញុំតែងតែ Livestream Mobile Legends។»
ដៃគូរបស់តួអង្គ Chou គឺ Brody សម្ដែងដោយ Oun ហើយក៏ជាតួអង្គសំណព្វរបស់ Oun ក្នុងហ្គេម Mobile Legends ដែរ។

Oun បានឲ្យដឹងថា៖
«តួអង្គ Brody មើលទៅដូច «serious»និង «strong» ជាងខ្ញុំ ប៉ុន្តែ ពួកយើងមានសម្បុរ និងរាងកាយប្រហាក់ប្រហែលគ្នា។ ណាមួយ Hero (Brody) នឹងខ្ញុំធ្លាប់លេងក្នុង Mobile Legends: Bang Bang ចៃដន្យល្អអី Mobile Legends ជ្រើសរើសយកខ្ញុំដើរតួ Brody ក្នុងយុទ្ធនាការរបស់ពួកគេម្ដងទៅ។»
តួអង្គទី ៣ Selena សម្ដែងក្នុង MV ដោយ Henaa ដែលជាតារាល្បីកំពុងរះក្នុងវិស័យតន្ត្រី និងហ្គេម ដែលនាងបាននិយាយថាខ្លួនក៏សកម្មដូចតួអង្គ Selena ដែរ។

ជាមួយនិងការនិយាយលេងសើច Henaa បានឲ្យដឹងថា៖
«ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំង ដែលបានដើរតួជា Selena ហើយនេះគឺជាលើកដំបូងដែលខ្ញុំបានចូលរួម។ ហើយ Mobile Legends ក៏ជាហ្គេម ដែលខ្ញុំស្រលាញ់។ ខ្ញុំចង់មានឱកាសបែបនេះយូរហើយ ឥលូវបានក្លាយជាការពិតហើយ។ តួអង្គ Selena មើលទៅដូចកាចបន្តិច ខ្ញុំក៏អញ្ចឹងដែរ គាត់ស្អាត ហើយខ្ញុំចូលចិត្ត។»
ការប្រកាសអំពីក្រុម S.T.U.N. រួមជាមួយនិងតួអង្គថ្មីសំខាន់ៗទាំងអស់នេះ គឺជាផ្នែកមួយនៃខួបលើកទីបីនៃយុទ្ធនាការ MLBB 515 eParty ដែលនឹងជំរុញអ្នកលេងហ្គេមទាំងអស់នៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឲ្យចូលរួមក្នុងព្រឹត្តិការណ៍អនឡាញដ៏អស្ចារ្យនេះ។

ក្រោមស្លាក «Together We Achieve More» ព្រឹត្តិការណ៍ MLBB 515 eParty នឹងជំរុញទឹកចិត្ត អ្នកលេងហ្គេម (Gamers) ទាំងអស់ក្នុងតំបន់ឲ្យរក្សាភាពវិជ្ជមាន និងបន្តកិច្ចសហការ ថ្វីបើមានបញ្ហាប្រឈម បង្កឡើងដោយការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ដែលនាំឲ្យមានវិធានការណ៍បិទខ្ទប់ និងបម្រាមគោចរទូទាំងប្រទេសកម្ពុជាក៏ដោយ។
សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ MLBB និង Pleng ដើម្បីស្ដាប់បទចម្រៀងលក្ខណៈ «រួមគ្នា» ឫ «Together»។ សូមកុំភ្លេចរង់ចាំទស្សនាព្រឹតិ្តការណ៍ «Funmatch» ដ៏សំខាន់មួយនេះ នៅថ្ងៃទី២២ ខែឧសភា ដែលមានការចូលរួមពី G-Devith , Henaa និង Brody និងរួមជាមួយ KOLs ល្បីៗនៅកម្ពុជា។
ជាមួយ និងអ្នកលេងសកម្មរាល់ខែ ២លាន ៥សែននាក់នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេមលើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ 515 eParty ពិតជានឹងនាំមកនូវភាពរំភើប សប្បាយរីករាយជាច្រើនអំឡុងពេលនៃគ្រាលំបាកនេះ។
អ្នកគាំទ្រទាំងអស់គួរស្វែងរកការផ្តល់ជូនដ៏គួរឱ្យរំភើប ដូចខាងក្រោម ដែលអាចរកបានក្នុងកំឡុង ព្រឹត្តិការណ៍ 515 eParty របស់ហ្គេម Mobile Legends ក្នុងឆ្នាំនេះ។
● ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា - ពីធីចាប់រង្វាន់ 515
● ថ្ងៃទី១៥ ខែឧសភា - វីរបុរសទាំងអស់អាចចូលរួមសប្បាយរីករាយ។ ប្រសិនបើ អ្នកចូលរួមនាពេលនេះ អ្នកលេងនឹងសម្រេចបានសមិទ្ធិផល 515 ពិសេស
● ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា - អ្នកលេងទាំងអស់នឹងទទួលបានចំណាត់ថ្នាក់ នឹងមិនធ្លាក់ចេញពីការប្រកួត សម្រាប់ ៣ ប្រកួត
● ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា - Login ដើម្បីជ្រើសរើសខោអាវ (Elite skin)
