តូចមែនតែខ្លឹម! សារីតា បង្ហាញសមត្ថភាព អមដោយទឹកមុខប្រកបដោយភាពជឿជាក់ ធ្វើឲ្យកក្រើកក្នុងវគ្គប្រកួតបឋម(មានវីដេអូ)

//s9.kh1.co/69/696a291e5a6403d921a5de031aaf6a2abab8c3b0.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតា សារីតា បង្ហាញសមត្ថភាព អមដោយទឹកមុខប្រកបដោយភាពជឿជាក់ ធ្វើឲ្យកក្រើកក្នុងវគ្គប្រកួតបឋមតែម្តង

សហរដ្ឋអាមេរិក: កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០ ២១ ត្រូវនឹងយប់ថ្ងៃទី១៤ ខែឧសភា ម៉ោងនៅផ្លរីដា សហរដ្ឋអាមេរិក បវរកញ្ញាកម្ពុជា រ៉េត សារីតា បានធ្វើឲ្យមហាជន និងប្រិយមិត្ត អ្នកគាំទ្រ ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទៅងប្រទេស ស្ងើចសរសើរចំពោះការបញ្ចេញសមត្ថភាពនៅក្នុងការប្រកួតវគ្គបឋម ក្នុងកម្មវិធី Miss Universe លើកទី៦៩ នេះផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

យ៉ាងណាមិញ វិញ្ញាសានៅក្នុងវគ្គគឺតម្រូវឲ្យកញ្ញា ធ្វើការបង្ហាញសមត្ថភាពដោយត្រូវឆ្លងកាត់វគ្គឈុត ហែលទឹក ខណ:ក្នុងឈុតរាត្រីស្រមោលសរ កញ្ញាបានបង្ហាញឈុត គ្រុឌខ្មែរ បានធ្វើឲ្យមហាជន និងអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំងលើឈុតមួយនេះ។

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

សូមរំលឹកផងដែលថា ពិន្ទុសរុបក្នុងវគ្គប្រកួតបឋមនេះគឺស្មើនឹង៤០%នៃពិន្ទុសរុប សម្រាប់ឱកាសទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណ:៦០%ទៀត គឺជាពិន្ទុដែលទទួលបានពីការសម្ភាសន៍រវាងបេក្ខជន ជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់បិទជិត កាលពីពេលកន្លងទៅថ្មីៗនេះ៕

ចង់ជ្រាបនិងឃើញថាតើបវរកញ្ញាកម្ពុជារ៉េត សារីតា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា÷

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T