ចុះកុងត្រា២ឆ្នាំ! Barca កាន់តែកៀកក្នុងការនាំយកកីឡាកររូបនេះមក Camp Nou ហើយ

//s9.kh1.co/3c/3c41f7bef515a614c387c768a731d44e965f3190.jpg
កីទ្បា

 ១៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Aguero នឹងផ្ទេរទៅ Barcelona ដោយចុះកុងត្រា២ឆ្នាំ

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona កាន់តែកៀកក្នុងការនាំយកខ្សែប្រយុទ្ធ Sergio Aguero ដោយគ្មានតម្លៃខ្លួនប៉ុន្តែគេអាចនឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលចំនួនដល់ទៅ៤០ភាគរយឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

វីរបុរសរបស់ក្លិប Manchester City រូបនេះនឹងចាកចេញពីទឹកដី Etihad ជាផ្លូវការ នៅចុងបញ្ចប់រដូវកាលនេះហើយព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា Aguero នឹងផ្ទេរទៅ Barcelona ដើម្បីមានឱកាសបានចាប់ដៃគូជាមួយ Lionel Messi ដែលជាមិត្តរួមក្រុមរបស់គេនៅជម្រើសជាតិអាហ្សង់ទីន។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

យោងតាម Sunsport គឺ Sergio Aguero ព្រមផ្ទេរទៅ Barcelona ដោយចុះកុងត្រា២ឆ្នាំ ប៉ុន្តែគេនឹងមិនបានទទួលប្រាក់ឈ្នួល ២សែន៥ម៉ឺនផោន(ស្មើនឹងប្រមាណ ៣សែន៥ម៉ឺនដុល្លារ) ដូចនៅ Manchester City ឡើយព្រោះក្លិបយក្សនៅអេស្ប៉ាញមួយនេះកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ម្យ៉ាងទៀត Aguero មានអាយុ៣២ឆ្នាំហើយទើប Barcelona មិនចង់ចំណាយលើគេច្រើន ប៉ុន្តែគេនឹងទទួលបានប្រាក់ចំនួន៥លានផោន(ស្មើនឹងប្រមាណ៧លានដុល្លារ) បើសិនចុះកុងត្រាជាមួយក្លិប ហើយប្រភពព័ត៌មានបានបង្ហើបថា Aguero រីករាយនឹងទទួលយកសំណើនោះ៕

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T