មិនយូរទេ ការពិតនឹងលាតត្រដាង! សម្តេចតេជោ បញ្ជាឲ្យក្រុមមេធាវី ការពារក្តីជូនពិធីការិនី មាន រីតាពេជ្រ ដល់ទីបញ្ចប់

//s9.kh1.co/c2/c226fd073fb2196722af30d3bedefe3c81cf9a74.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនយូរទៀតទេ យុត្តិធម៌នឹង លាតត្រដាង ចម្ងល់និងការសង្ស័យ ក្រោយពេល សម្តេចតេជោ បញ្ជាឲ្យមេធាការពារក្តី រូបនាង ដល់ទីបញ្ចប់

រាជធានីភ្នំពេញ៖ ជឿជាក់ថា បងប្អូនជាច្រើន ពិតជាចង់ដឹង ការពិតនៃសាច់រឿង បណ្តឹងឧកញ៉ា និងពិធីការិនី មួយនេះប្រាកដណាស់ ព្រោះល្បីលើបណ្តាញសង្គមក្នុងរយៈពេល ចុងក្រោយនេះ មិនធម្មតាឡើយ តែអ្វីដែល បងប្អូនធ្លាប់ វិភាគ និងមន្ទិលសង្ស័យនោះ មិនយូរមិនឆាប់ទេ នឹងត្រូវលាតត្រដាងការពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រុមមេធាវីក្តី ជូនកញ្ញា មាន រីតាពេជ្រ ត្រូវការពារក្តីជូន កញ្ញាដល់ទីបញ្ចប់ បន្ទាប់ពី រូបនាង បានបដិសេធ គ្មានទំនាក់ទំនងស៊ីជម្រៅ ជាមួយឧកញ៉ា​​ ហេង សៀ អ្វីឡើយ និងរូបអាសអាភាស មួយចំនួនត្រូវបានចែកចាយ ចោទប្រកាន់ថា ជារូបនាងថែមទៀត។

លើសពីនេះទៀត តាមរយៈមេធាវី បានបញ្ជាក់ថា កញ្ញា បានចាត់ទុក ពាក្យបណ្តឹងរបស់លោកឧកញ៉ា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ កិត្តិយសរបស់នាង។ 

ខណៈពេលនេះ ក្រុមមេធាវី កំពុងរៀបចំប្រមូលភស្តុតាង ដើម្បីកសាងមូលដ្ឋាន ប្តឹងបន្ថែមលើករណីមួយនេះ។ នេះបើយោងតាមការបញ្ជាក់ របស់លោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

ប្រភព ៖ FN

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T