ចង់បានឆាប់ៗ! Solskjaer ស្នើសុំឲ្យ Man UTD ទិញកីឡាករលំដាប់ A របស់ Real Madrid រូបនេះ

//s9.kh1.co/9b/9b81560f2f5edbed1b7dedd824b51bcd3ba794f2.jpg
កីទ្បា

 ១៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Solskjaer ប្រាប់ឲ្យ Man UTD ទិញយកខ្សែការពារ Varane

អង់គ្លេស៖ យោងតាមការរាយការណ៍ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានស្នើសុំក្លិបបិសាចក្រហម Manchester United ឲ្យទិញយកខ្សែការពារ Raphael Varane ពី Real Madrid ដើម្បីយកគេមកចាប់ដៃគូជាមួយប្រធានក្រុម Harry Maguire

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane
លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 

ដូច្នេះហើយទើប Man UTD នឹងរូតរះដំណើរការផ្ទេរនេះដោយគ្រោងនឹងចាយប្រាក់ចំនួន ៤០លានផោន(ស្មើនឹង៥៦.៣លានដុល្លារ) ដើម្បីទិញយកគេ ខណៈជម្រើសផ្សេងទៀតមាន ខ្សែការពារ Pau Torres នៃក្លិប Villarreal និង Jules Kounde នៃក្លិប Sevilla ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 

Varane នៅសល់កុងត្រាជាមួយ Real Madrid មួយឆ្នាំទៀត ប៉ុន្តែលេចឮព័ត៌មានថាគេនឹងមិនព្រមបន្តទៀតឡើយ ហើយកីឡាករ២៨ឆ្នាំរូបនេះសម្លឹងចង់ចាកចេញពីទឹកដី អេស្ប៉ាញ ទៅលេងនៅ អង់គ្លេស វិញក្រោយចំណាយពេលជាងដប់ឆ្នាំស្នាក់នៅ Santiago Bernabeu ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 

ដូច្នេះ Real Madrid នឹងរកទីផ្សារលក់ Varane ចេញដើម្បីបានប្រាក់ខ្លះមកផ្គត់ផ្គង់ក្លិបខណៈលោកគ្រូ Ole Gunnar Solskjaer បានបង្ហើបឲ្យដឹងថាក្លិបពិតជាត្រូវការទិញកីឡាករថ្មីៗពិតមែន៕

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T